ពិតជាអស្ចារ្យមែន !បុរសវ័យចំណាស់ម្នាក់មានអាយុ៦៧ឆ្នាំ បំបែកឯកត្តកម្មកំណត់ត្រាពិភពលោកក្លាយជាអ្នកដែលរក្សាទុកតុក្តតាKittyបានច្រើនជាងគេ

បទេស ៖ មនុស្សមានចំណូលចិត្តខុសគ្នាក្នុងការរក្សាទុកនូវរបស់ដែលខ្លួនស្រលាញ់ មានអ្នកខ្លះចូលចិត្តឧបករណ៍អេឡិចត្រូនិច អ្នកខ្លះចូលចិត្តវត្ថុបុរាណ អ្នកខ្លះចូលចិត្តតុក្កតាជាដើម។ តែមនុស្សមិនច្រើនទេដែលអាចរក្សាទុករបស់ដែលខ្លួនស្រលាញបានច្រើននោះ ។តាមរយៈប្រភពពត៌មានមួយបានអោយដឹងថា លោកតាដែលមានវ័យ៦៧ឆ្នាំជាអតីតប៉ូលីសម្នាក់ បានរក្សាទុកប្រភេទតុក្កតា Kittyគ្រប់ប្រភេទ បានច្រើនរហូតដល់អាចបំបែកកំណត់ត្រារបស់ពិភពលោកបាន។

តាមប្រភពដដែលបានប្រាប់អោយដឹងថា លោកតាម្នាក់នេះគឺជាអ្នកគាំទ្រដ៏សកម្មរបស់តុក្កតា Kitty គាត់ធ្វើការសន្សំតុក្កតាប្រទេសនេះមករយៈពេលជាង៣០ឆ្នាំមកហើយ ចំនួនតុក្កតាដែលគាត់រក្សាទុកមានចំនួនរហូតដល់ ៥១៦៩តុក្កតាឯណោះ។ គាត់បាននិយាយថាគាត់មានអារម្មណ៍ល្អនៅពេលឃើញតុក្កតា Kitty ទាំងនេះ សព្វថ្ងៃគាត់បានសាងសង់ជាផ្ទះតូចមួយសំរាប់ដាក់ពួកវាអោយនៅជុំគ្នា៕

ប្រភព៖ thaijam

 

COMMENTS