ម្ដងនេះត្រូវប្រថុយខ្ពស់ហើយ! ម៉ាក សែនសូនីតា ទទួលបានការងារថ្មីជាតួឯកស្រីក្នុងរឿង កូនពស់កេងកង (មានវីដេអូ)

មួយរយៈចុងក្រោយនេះ តារាស្រី ​កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ហាក់មមាញឹកខ្លាំងនៅក្នុងអាជីពសិល្បៈ ដោយកញ្ញាទទួលថតទាំងស្ប៉តពាណិជ្ជកម្មផង និងសម្អាងការ ហើយនេះក៏ដោយសារតែទេពកោសល្យ និងសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ លើសពីនេះ តារាស្រីរូបនេះធ្លាប់បានថតស្ប៉តជាមួយតារាល្បីប្រចាំប្រទេសថៃលោក Mark Prin ថែមទៀតផង ។

មុននេះបន្តិច កញ្ញា ម៉ាក សែនសូនីតា បានបង្ហោះសារមួយឃ្លាថា៖ ថ្ងៃនេះបានជួបនឹងបងមេឃហើយបានអុជធូបដើម្បីសុំសេចក្តីសុខសុខសប្បាយ នឹង ថតបានជោគជ័យ  ស្គាល់គ្នាណាមេឃ ។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះកំពុងតែទទួលថតរឿងភាគថ្មីមួយទៀតដែលមានចំណងជើងថា “កូនពស់កេងកង” ដែលនឹងត្រូវចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ប៉ុន្តែបើមើលតាមវីដេអូដែលកញ្ញា ម៉ាក សែនសូនីតា បានបង្ហោះដែលហាក់បីដូចជាភ័យខ្លាចពស់ថ្លាន់ដ៏ធំនោះជាខ្លាំង តែយ៉ាងក្ដីកញ្ញាក៏នៅតែព្យាយាមសិទ្ធិស្នាលជាមួយសត្វពស់នោះដើម្បីអោយខ្សែសាច់រឿងមើលទៅល្អឥតខ្ចោះ ៕

COMMENTS