គួរឲ្យអាណិតណាស់!! លោកតាចំណាស់មួយរូបត្រូវអ្នកមើលថែធ្វើបាបនិងដាល់ចំមុខជាច្រើនដៃ ទម្រាំតែ….

កាណាដា៖ វីដេអូបង្ហាញពីបុរសជាបុគ្គលិកមើលថែទាំមនុស្សចាស់ម្នាក់ បានធ្វើសកម្មភាពដាល់លោកតាចំណាស់វ័យ ៨៩ឆ្នាំជាច្រើនដៃ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង។ បុគ្គលិកមើលថែផ្ទាល់ខ្លួនឈ្មោះ Jie Xiao ត្រូវបានចាប់ខ្លួន ដោយជាប់ចោទពីបទប្រើប្រាស់អំពើហឹង្សា ក្រោយពីវីដេអូដ៏គួរឲ្យតក់ស្លុតបង្ហាញពីការវាយប្រហារលើអ្នកជម្ងឺឈ្មោះ Georges Karam ត្រូវបែកធ្លាយ។ ក្រុមគ្រួសាររបស់លោកតាចំណាស់ ប្រែក្លាយជាមានការព្រួយបារម្ភជាខ្លាំង ក្រោយពីលោកតាកើតមានរបួសនៅនឹងជើងធ្ងន់ធ្ងរដោយមិនដឹងមួលហេតុ ក្នុងពេលដែលគាត់ស្នាក់នៅក្នុងផ្ទះមើលថែមនុស្សចាស់រយៈពេលយូរមួយកន្លែងក្នុងទីក្រុង Ottawa ប្រទេស កាណាដា។

ដូច្នេះលោក ដាញ៉ែល ដែលជាចៅ ប្រុសបានសម្រេចចិត្តបង្កប់នូវកាមេរ៉ាសុវត្ថិភាពគុណភាពល្អមួយគ្រឿងក្នុងបន្ទប់លោកតាគាត់ ដើម្បីឲ្យដឹងថាមានអ្វីឲ្យពិតប្រាកដកើតឡើង។ ស្រាប់តែប្រទះឃើញនូវហេតុការណ៍ដ៏អាក្រក់នេះតែម្ដងធ្វើឲ្យ ដាញ៉ែល តក់ស្លុតជាខ្លាំង។ ក្នុងវីដេអូបានឲ្យឃើញថា បុគ្គលិក Xiao បានដើរចូលមកប្ដូរ
ខោទឹកនោមឲ្យលោកតា ពេលនោះដែលលោកតាមានជម្ងឺវង្វេងវង្វាន់បានលើកធ្វើដូចចង់វាយបុគ្គលិកនោះស្រាលៗ យ៉ាងខ្សោយ ប៉ុន្តែក៏ត្រូវអ្នកមើលថែគាត់បានដាល់តបវិញជាង ១១ដៃចំមុខ ព្រមទាំងចង្អុលមុខលោកតាហើយនិយាយពាក្យមួយចំនួនដាក់មុននឹងចេញពីបន្ទប់។
បន្ទាប់ពីបានមើលវីដេអូដែលចាប់បានពីកាមេរ៉ាសុវត្ថិភាពរួច ក្រុមគ្រួសាររបស់លោកតាបានធ្វើដំណើរទៅកាន់កន្លែងដែលលោកតាស្នាក់នៅ និងទាក់ទងទៅកាន់សមត្ថកិច្ចភ្លាមៗ។ ពេលទៅដល់សាច់ញាតិលោកតាបានទៅឃាត់បុគ្គលិកដែលធ្វើបាបមនុស្សចាស់ជាប់មិនឲ្យរត់គេច ហើយនៅពេលដែលប៉ូលីសមកដល់បុគ្គលិករូបនោះត្រូវចាប់ខ្លួនតែម្ដង។ ទោះជាយ៉ាងណា ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតបន្ថែម ដើម្បីដឹងថាតើបុគ្គលិកនេះធ្លាប់បានធ្វើបាបអ្នកជម្ងឺចាស់ៗដទៃទៀតឬអត់។ គួរបញ្ជាក់ផងដែរថា លោកតាចំណាស់ក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យថតស្កេនពិនិត្យភ្លាមៗផងដែរ ហើយលទ្ធផលនៃការពិនិត្យបង្ហាញថាលោកតាមិនទទួលរងរបួសពីការវាយធ្វើបាបនេះធ្ងន់ធ្ងរឡើយ។ ចុចចូលមើលវិដេអូខាងក្រោម៖

ប្រភព៖ Kapook

COMMENTS