អ្នកនយោបាយវ័យក្មេង ធី សុវណ្ណថា បដិសេធរឿងរ៉ាវ “តម្លៃខ្លួនថត ១លានដុល្លា”

កញ្ញា ធី សុវណ្ណថា ទើបតែត្រូវបានក្រុមហ៊ុនគ្រឿងសម្អាង ជួលដើម្បីដើរតួថតស្ពតពាណិជ្ជកម្ម ដែលទទួលបានតម្លៃខ្លួនមិនតិចនោះទេ ។ ជាពិសេសក៏មានសារព័ត៍មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា ធី សុវណ្ណថា កំពុងតែត្រៀមថតខ្សែភាពយន្តខ្នាតធំ ដែលមានតម្លៃខ្លួនខ្ទង់លានដុល្លាឯណោះ ។ រួមជាមួយនឹងការចុះផ្សាយល្បីពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះកញ្ញា ធី សុវណ្ណថា ក៏បានបង្ហោះរូបភាពរួមជាមួយនឹងសារបដិសេធនឹងពាក្យចចាមរ៉ាមទាំងនេះថា៖នាងខ្ញុំសូមបដិសេធ រឿង “តម្លៃខ្លួនថត ១លានដុល្លា” នាងខ្ញុំពិតជាបានទទួលគម្រោងថតជាច្រើន ជាបន្តបន្ទាប់ ដែលមានតម្លៃខ្លួន ខ្ទង់ពាន់ និងខ្ទង់ម៉ឺនដុល្លា ប៉ុណ្ណោះ ។ សារព័ត៌មានដែលផ្សាយរឿងនេះ សូមកែតម្រូវ ៕

COMMENTS