ទៀតហើយ! ចេញកាំជ្រួចមកមិនទាន់អស់ចិត្ត ឥឡូវថែម Feed ថ្មីទៀតដែលនឹងធ្វើឲ្យអត្រាអ្នកចូលមើល Page កាន់តែធ្លាក់ចុះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានប្រកាសថា ពួកគេនឹងធ្វើការផ្លាស់ប្ដូរដ៏ធំមួយទៅលើដំណើរការ News Feed ដោយផ្ដល់អតិភាពលើមាតិកាទាំងឡាយណាដែលផ្ដោតសំខាន់លើក្រុមគ្រួសារ រឺមិត្តភក្ដិ ហើយកាត់បន្ថយមាតិកាដែលទាក់ទងទៅនឹងការចុះផ្សាយ រឺម៉ាកផលិតផលនានា។ ដូចនេះ ប្រសិនបើ Page របស់អ្នកគឺនិយាយពីការថតរូប រឺជំនួញផ្សេងៗ នោះចំនួននៃអ្នកចូលទស្សនា Page អ្នកនឹងធ្លាក់ចុះជាមិនខាន។

ស្របពេលជាមួយគ្នានេះដែរ លោក CEO Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានលើកឡើងថា “យើងបង្កើតគេហទំព័រ Facebook ឡើងគឺដើម្បីឲ្យអ្នកប្រើប្រាស់រក្សាទំនាក់ទំនង និងបង្កើនភាពស្នឹតស្នាលដល់ពួកគេ ហើយនេះក៏ជាមូលហេតុដែលយើងសម្រេចធ្វើការផ្លាស់ប្ដូរបែបនេះ។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងរបស់យើង និងផ្ដល់ការវិវត្តិដល់សុភមង្គលផងដែរ។”

គួរបញ្ជាក់ផងដែរថា គោលបំណងរបស់ក្រុមហ៊ុន Facebook ត្រូវបានផ្លាស់ប្ដូរហើយ ពោលគឺពីការជួយអ្នកស្វែងរកមាតិកាដែលពាក់ព័ន្ធ ទៅជាអន្តរកម្មសង្គមដ៏មានន័យវិញ។ អាចនិយាយបានថា ការប្រកាសចុងក្រោយនេះគឺជាពត៌មានដ៏អាក្រក់សម្រាប់លោកអ្នក ជាពិសេសគឺសម្រាប់អ្នកដែលធ្វើជំនួយលើបណ្ដាញសង្គម Facebook តែម្ដង។ ហើយប្រសិនបើអ្នកចង់ឲ្យការបង្ហោះនៅតែមាននៅលើ New Feed សូមព្យាយាមធ្វើអ្វីដែលទាក់ទងទៅនឹងក្រុមគ្រួសារ រឺមិត្តភក្ដិវិញ។

Fu

ខ្មែរណូត

ប្រភព៖ petapixel

COMMENTS