គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១២​ ខែមករា​ កើតឡើង​ ១៣​លើក​ ស្លាប់​១០​នាក់​ រង​របួសធ្ងន់​៨​នាក់​

​ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៧​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​១៣​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១០​នាក់​ (​ស្រី​)​ រង​របួសធ្ងន់​៨​នាក់​ (​ស្រី​១)​ និង​រង​របួសស្រាល​០​នាក់​(០)​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១២​នាក់​ (​ យប់​៨​នាក់​ )​ ។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៣​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ២២​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​១១​គ្រឿង​ រថយន្ត​ធុន​តូច​ ចំនួន​៩​គ្រឿង​,​ រថយន្ត​ធុន​ធំ​ ចំនួន​២​គ្រឿង​,​ ថ្មើរជើង​២​នាក់​ និង​យានយន្ត​ផ្សេងៗ​០​គ្រឿង​ ។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​ ៥​លើក​ (​ស្លាប់​៤​នាក់​),​ ស្រវឹង​២​លើក​ (​ស្លាប់​១​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ២​លើក​ (​ស្លាប់​០​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ៣​លើក​ (​ស្លាប់​៤​នាក់​)​ ,​ បត់​គ្រោះថ្នាក់​០​លើក​ (​ស្លាប់​០​នាក់​)​ ,​ ប្រជែង​ ១​លើក​ (​ស្លាប់​១​នាក់​),​ កត្តា​យានយន្ត​ ០​លើក​ (​ស្លាប់​ ០​នាក់​)​ ,​ ងងុយដេក​ ០​លើក​ (​ស្លាប់​០​នាក់​)​ ។​

​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​៧​លើក​,​ ផ្លូវ​ខេត្ត​/​ក្រុង​ ចំនួន​៥​លើក​ និង​ផ្លូវលំ​ ចំនួន​១​លើក​ ។​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៥​លើក​,​ រថយន្ត​ធុន​តូច​ ចំនួន​៨​លើក​ និង​រថយន្ត​ធន់​ធំ​ ០​លើក​ ,​ ថ្មើរជើង​ ០​នាក់​ ,​ យាន​ផ្សេងៗ​ ០​លើក​ ,​ កង់​បី​០​លើក​ ។​

​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពង់ធំ​ ១​លើក​ ស្លាប់​២​នាក់​ ,​កំពង់ចាម​ ២​លើក​ ស្លាប់​១​នាក់​ ,​ កំពង់ចាម​ ២​លើក​ ស្លាប់​១​នាក់​ របួស​៣​នាក់​ ,​ត្បូ​អ​ឃ្មុំ​ ២​លើក​ ស្លាប់​២​នាក់​ ,​កណ្តាល​ ២​លើក​ ស្លាប់​២​នាក់​ ,​ តាកែវ​ ១​លើក​ ស្លាប់​១​នាក់​ ,​ ស្វាយ​រៀង​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្ត​ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៧​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ មក​រា​ ដល់​ថ្ងៃ​ទី​១២​ មក​រា​ ២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ១១៨​លើក​ ស្លាប់​ចំនួន​៧៤​នាក់​ របួស​សរុប​ចំនួន​១៦៦​នាក់​ របួសធ្ងន់​ ១១២​នាក់​ របួសស្រាល​ចំនួន​៤៥​នាក់​ ។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១២​ មក​រា​ ២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១១​ មក​រា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​១២​ មក​រា​ ២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ៥,៣៣១​ គ្រឿង​ (​ម៉ូតូ​៥២%)​ ,​ មធ្យោបាយ​ល្មើស​ ១០៤៥​ គ្រឿង​ (​ម៉ូតូ​៧៩%)​ ,​អប់រំ​ ២៨៤​គ្រឿង​ ស្មើរ​២៧%​ ,​ ពិន័យ​ ៧៦១​ គ្រឿង​ (​បង់ប្រាក់​៨១%)​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

COMMENTS