ថាម៉េច ! ផ្សារវើល កុងទីន័របានបើកសម្ពោធហើយមានការចូលរួមពី……..

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ថ្មីៗនេះ ផ្សារវើល កុងទីន័រ បានបើកសម្ពោធជាផ្លូវការហើយ ដែលក្នុងនោះមានវត្តមានតារាល្បីៗជាច្រើនបានចូលរួមដូចជា៖ កញ្ញាឪក សុគន្ធកញ្ញា តារាចំរៀងOriginal Song លោក ហេង ពិទូ និង នាយ ក្រឹម តារាសំណើចមិនចេះរឹងស្ងួត ដែលធ្វើអោយមានភ្ញៀវកិត្តយសចូលរួមយ៉ាងច្រើនកុះករ ហើយបងប្អូនដែលបានចូលរួមរំភើបរីករាយយ៉ាងខ្លាំង និង មានការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីទាំងមូល។ នេះក៏ជាកម្មវិធីមួយដើម្បីអបអរសាទរដល់ ផ្សារវើល កុងទីន័រអោយកាន់តែទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន និង ដំណើរការប្រកបដោយភាពជោគជ័យផងដែរ។

កម្មវិធីនារាត្រីនោះផងដែរ មានការសហកាជាមួយស្រាបៀរhiteដែលជាស្រាបៀរដែលពេញនិយមបំផុតពីប្រទេសកូរ៉េ ជាមួយនឹងរសជាតិដើមពិតៗ រសជាតិស្រាលស្រទន់ជាមួយនឹងភាពទាន់សម័យ បានចែករំលែក និង ផ្ដល់នូវភាពសប្បាយរីករាយជាមួយនឹងរង្វាន់សម្រាប់ផ្សងសំណាងដល់ភ្លៀវកិត្តយសដែលបានចូលរួមក្នុងកម្មវិធីក្នុងរាត្រីនោះ។ ដោយមានការរៀបចំយ៉ាងល្អប្រណិត សាកសមនឹងបរិយាកាយ៉ាងបរិសុទ្ធជាមួយនឹងសម្រស់មាត់ទន្លេជះខ្យល់ត្រជាក់ ធ្វើអោយអារម្មណ៍ស្រស់ស្រាយ កាន់តែពិសេសជាមួយមុខម្ហូបដ៏ឈ្ងុយឆ្ញាញ់ និង ដ៏ពេញនិយមជាច្រើនមុខ ប្រកបដោយផាសុខភាព ដោយមើលឃើញពីចំណុចល្អបែបនេះទើបធ្វើអោយមានការសរសើរយ៉ាងច្រើនពីសំណាក់ភ្ញៀវភាគច្រើនដែលបានចូលរួមថា”ផ្សារវើល កុងទីន័រ ជាផ្សារមួយដែលមានទីតាំងដ៏អស្ចារ្យនៅបណ្ដោយមាត់ទន្លេចតុមុខនេះ មានខ្យល់ត្រជាក់ អាកាសបរិសុទ្ធ សម្បូរទៅដោយម្ហូបដែលមានរសជាតិឆ្ងាញ់ៗ ពិសេសមានតារាល្បីៗជាច្រើនបានចូលរួមទៀតផង”

ផ្សារវើល កុងទីន័រ សូមអរគុណដល់តារាកិត្តយស និង ភ្ញៀវកិត្តយសទាំងអស់ដែលបានចូលរួម និង គាំទ្រកម្មវិធី ដែលធ្វើអោយកម្មវិធីដំណើរការប្រកបទៅយ៉ាងរលូន ដោយភាពសប្បាយរីករាយ និង កាន់តែអស្ចារ្យ។ ផ្សារវើល កុងទីន័រ នឹងបន្តរកអ្វីដែលថ្មី និង ល្អសម្រាប់អតិថិជនបន្តទៀត។

COMMENTS