ម៉្យាងដែរ ! និសិត្សពេទ្យប្រើវិធីបែបនេះដើម្បីកាត់បន្ថយភាពតានតឹងនិងអស់កម្លាំង មុនពេលប្រលង

ប្រទេសចិន ៖ មុខវិជ្ជាពេទ្យជាមុខវិជ្ជាមួយដែលត្រូវការអោយនិសិត្សមានការចងចាំនូវមេរៀនទាំងអស់ បែរនេះហើយទើបនៅពេលជិតដល់ប្រលងម្តងៗពួកគេជួបបញ្ហាស្មុគស្មាញជាច្រើន។ ប្រភពព័ត៌មានចិនមួយបានរាយការណ៍ពីករណីហួសចិត្ត និងគួរអោយអស់សំណើច​​​​មួយដែលនិសិត្សពេទ្យត្រូវគ្រូរបស់ខ្លួនចាក់ម្ជុលវិទ្យាសាស្ត្រ ដោយសារតែមេរៀនជ្រុលពេក។

ទីភ្នាក់ងារព័ត៌មាន Xinhua របស់ប្រទេសចិនបានរាយការណ៍និស្សិតពេទ្យនៅសាកលវិទ្យាល័យមួយក្នុងក្រុងចេងឌូខេត្តស៊ីឈួន មើលមេរៀនរហូតដល់អស់កម្លាំងរហូតដល់សន្លប់។ តែដោយសារតែមិនចង់ខ្ជះខ្ជាយពេលវេលាក្នុងការមើលមេរៀនទៅពេទ្យ គេក៏ប្រើប្រាស់ការចាក់ម្ជុលវិទ្យាសាស្ត្រដើម្បីបន្ថយភាពតានតឹងនិងអស់កម្លាំងនៅពេលកំពុងអាន។ គេបាននិយាយទៀតថាប្រសិនបើយើងឧស្សាហ៍ធ្វើបែបនេះ វាអាចធ្វើអោយយើងមានការចងចាំល្អជាងមុនទៀតផង៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ sanook

COMMENTS