អត់ដឹងសោះថាតាចាស់ម្នាក់នេះជាមេបងធំ ដែលរត់គេចខ្លួនជាង១០ឆ្នាំ ទាល់តែរូបគេថតលែង ហើយចែកពេញអិនធើណេតទើបដឹងការពិត

បុរសជាជនសង្ស័យនិងត្រូវបានគេតាមចាប់ខ្លួនកាលពី១៥ឆ្នាំមុន ពេលនេះត្រូវបានប៉ូលិសចាប់ខ្លួនបានហើយ បន្ទាប់ពីរូបថត ដែលមានស្នាមសាក់ពេញរាងកាយរបស់គាត់ត្រូបានគេចែកចាយពេញបណ្តាញសង្គម។ បុរសជាជនសង្ស័យនេះមានឈ្មោះ ថា Shineharu Shirai អាយុ៧៤ឆ្នាំ ជាអតីតសមាជិកក្រុម yakuza ដែលជាក្រុមឧក្រិដ្ឋជនឆ្លងដែនរបស់ជប៉ុន។

កាលពីឆ្នាំ  ២០០៣ បុរសចំណាស់រូបនេះត្រូវបានអាជ្ញាធរជប៉ុន និងប៉ូលិសអាំងទែប៉ូលតាមចាប់ខ្លួន ហើយគាត់បានរត់ទៅគេចសង្ងំលាក់ខ្លួននៅក្នុងខេត្ត Lopburi ប្រទេសថៃ។ ខាងប៉ូលិសបានបាត់ដំណឹង និងគ្មានតំរុយពីបុរសម្នាក់នេះទាល់តែសោះតាំងពីឆ្នាំ ២០០៥ មក។ ស្រាប់តែកាលពីពេលថ្មីនេះ បុរសចំណាស់រូបនេះភ្លេចខ្លួនបានចេញមកក្រៅ និងដោះអាវ ហើយនៅពេលដែលគេបានឃើញស្នាមសាក់ពេញខ្លួនដ៏គួរចាប់អារម្មណ៍របស់គាត់នោះ គេបានថត និងយកទៅបង្ហោះពេញបណ្តាញសង្គម។

តាមរយៈស្នាមស្នាក់នៅលើរាងកាយគាត់នោះ គេអាចនឹងបានថា គាត់ធ្លាប់ជាជនសង្ស័យដែលត្រូវបានគេដេញចាប់កាលពីជាង ១០ ឆ្នាំមុន។ ដូចនេះអាជ្ញាធរថៃបាន សម្រេចចាប់ខ្លួនបុរសនេះតែម្តង ដើម្បីដោះស្រាយបញ្ហាដែលគាត់ធ្លាប់បានធ្វើឡើយតាមផ្លូវចាប់៕

ភក្តី

ប្រភព៖ coconuts

COMMENTS