ហួសចិត្ត ! ខំរៀបចំ Surprise រៀបការយ៉ាងឡូយ ចុងក្រោយបែរជាត្រូវបញ្ចប់ទាំងបែបនេះដោយសារតែ…

ប្រទេសចិន ៖ មនុស្សសម័យនេះចូលចិត្តការភ្ញាក់ផ្អើល និង រំភើប យ៉ាងនេះហើយទើបការ Surprise សុំរៀបការក្លាយទៅជារឿងដ៏ពេញនិយមក្នុងសម័យនេះ។ ប្រភពព័ត៌មានចិនបានរាយការណ៍ពីករណីដ៏គួរអោយអស់សំណើចមួយ ដែលបុរសម្នាក់ខំរៀបចំសុំសង្សារយ៉ាងរ៉ូមែនទិក តែចុងក្រោយបែរជាបាត់តួរស្រី។

រឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បុរសម្នាក់បានរៀបចំ Surprise សង្សាររបស់ខ្លួននៅមុខសាកលវិទ្យាល័យកសិកម្មក្រុង Hunan ​។ បុរសម្នាក់នេះបានទិញផ្កាស្រស់ជាង១០បាច់ រួមជាមួយអ្នកលេងហ្គីតាម្នាក់ដើម្បីអោយវាកាន់តែរ៉ូមែនទិក។ មនុស្សម្នាជាច្រើនបានចោមរោមមើលបុរសម្នាក់នោះដែលឈរនៅកណ្តាលបាច់ផ្កាដែលរៀបជារាងបេះដូង និងរងចាំមើលការភ្ញាក់ផ្អើលពីភាគីខាងស្រី។ វីនាទីដ៏រំភើបបែបជាប្រែក្លាយទៅជារឿងអស់សង្ឈឹម បុរសម្នាក់នោះបែរជាត្រូវត្រលប់ទៅផ្ទះវិញយ៉ាងក្រៀមក្រំ៕


ប្រភព ៖ sanook

COMMENTS