ក្លាហាន​មែន ! បុរសពិការម្នាក់ឡើងទៅជួយស្រ្តីពោះធំម្នាក់ពីជាន់ទី៣ ខណៈពេលអគ្គីភ័យកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅ

ប្រទេសចិន ៖ វាមិនមែនជារឿងងាយស្រួលនោះទេសំរាប់ស្រ្តីដែលមានផ្ទៃពោះក្នុងការរត់គេចចេញពីគ្រោះថ្នាក់ណាស់មួយនោះ ពួកគេគឺត្រូវការជំនួយបន្ទាន់នៅពេលមានរឿងបែបនេះកើតឡើង។ ប្រភពព័ត៌មានដ៏ល្បីឈ្មោះរបស់ប្រទេសចិនបានរាយការណ៍ីករណីគ្រោះថ្នាក់អគ្គីភ័យមួួយ ដែលស្រ្តីពោះធំម្នាក់ជាប់នៅជាន់ទីបីសំណាងបុរសចិត្តល្អម្នាក់ប្រថុយជីវិតទៅជួយ។ ទីភ្នាក់ងារព័ត៌មានចិនបានរាយការណ៍ថានៅថ្ងៃទី6 ខែមករាមានអគ្គីភ័យមួយបានផ្ទុះឡើងនៅក្នុងអគារមួយនៅស៊ីនជាំងភាគកណ្តាលប្រទេសចិន។ ស្រ្តីដែលពពោះទារក៨ខែក្នុងផ្ទៃត្រូវបានគេដឹងថាជាប់នៅក្នុងជាន់ទី៣នៃអគារនោះមិនមាននរណម្នាក់ហ៊ានចូលទៅជួយនោះទេ។

តែក្រោយមកបុរសពិការជើងខាងឆ្វេងម្នាក់ដែលមានវ័យ៤៨ឆ្នាំជាវិស្វករអគ្គីសនីបានចេញមុខចូលទៅជួយស្រ្តីម្នាក់នោះ។ បុរសម្នាក់នោះបានឡើងតាមជញ្ជាំងទៅដល់ជាន់ទី៣ហើយវាយបំបែកបង្អួទកញ្ចក់ហើយទាយស្រ្តីពោះធំនោះចេញមកប្រគល់អោយក្រុមអ្នកសង្រ្គោះ។ ក្រោយពីរឿងរ៉ាវនេះត្រូវផ្សព្វផ្សាយក្នុងបណ្តាញសង្គម មានការកោតសរសើរដល់បុរសម្នាក់នោះយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះងឿងឆ្ងល់ដែលថាបុរសម្នាក់នោះពិការមិនក៏អាចឡើងទៅជួយស្រ្តីពោះធំនោះបាន។ បុរសនោះបានចេញមុខបកស្រាយថា បើទោះជាគាត់ពិការជើងខាងឆ្វេងមែន តែគាត់តែងតែហាត់ប្រាណជារៀងរាល់ថ្ងៃធ្វើអោយកំលាំងដៃរបសើគាត់ខ្លាំងអាចតោងឡើងបានយ៉ាងងាយ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ sanook

COMMENTS