ច្បាស់ៗ! នេះគឺជាស្មាតហ្វូនដែលមានបំពាក់ដោយបច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់មុនគេលើពិភពលោក ចង់ដឹងថាជារបស់ក្រុមហ៊ុនណាទេ? (មានវីដេអូ)

កាលពីមួយរយៈមុន លោកអ្នកប្រាកដជាធ្លាប់បានឃើញហើយទាក់ទងទៅនឹងពត៌មានជាច្រើនដែលមានបង្ហាញពីស្មាតហ្វូនដំបូងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់អេក្រង់។ ដោយឡែក ទាក់ទងទៅនឹងបច្ចេកវិទ្យានេះគឺមិនដែលធ្លាប់មានឡើយពីមុនមក ហើយប្រសិនបើក្រុមហ៊ុនណាអាចបង្កើតបានមុនគេ នោះវាពិតជារឿងដ៏អស្ចារ្យមួយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ កាលពីពេលថ្មីៗនេះយើងទទួលបានការបង្ហោះវីដេអូមួយដែលបង្ហាញយ៉ាងច្បាស់ពីស្មាតហ្វូនដំបូងគេបង្អស់លើពិភពលោកដែលមានភ្ជាប់មកជាមួយនឹងបន្ទះស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់។ ទោះជាយ៉ាងណា បន្ទះស្កេននោះត្រូវបានបំពាក់ក្រោមអេក្រង់ម្ដុំប៊ូតុង Home តែគ្មានប៊ូតុងទេ ពោលគឺអេក្រង់ទាំងអស់តែម្ដង។ ហើយសម្រាប់ដំណើរការ គឺដូចគ្នាទៅនឹងស្មាតហ្វូនដទៃៗទៀតដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់អ្វីដែលជាគុណសម្បត្តិនៃបច្ចេកវិទ្យានេះ គឺអ្នកទទួលបានគែមផ្នែកខាងលើ និងខាងក្រោមស្ដើងខ្លាំង ហើយនៅតែទទួលបានបន្ទះស្កេនស្នាមក្រយ៉ៅដៃដើម្បីប្រើប្រាស់ដដែល ផ្ទុយពី iPhone X របស់ក្រុមហ៊ុន Apple ដែលលុបបំបាត់បន្ទះស្កេនស្នាមក្រយ៉ោដៃចោល ហើយជំនួសមកវិញដោយ sensor ស្កេនមុខ Face ID។ មួយវិញទៀត បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ ត្រូវបានបំពាក់នៅផ្នែកខាងមុខវិញ ដែលធ្វើឲ្យមនុស្សភាគច្រើនពេញចិត្តជាជាងការបំពាក់នៅខាងក្រោយ។

ទាក់ទងទៅនឹងបច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់នេះ ក្រុមហ៊ុន Samsung និង Apple ក៏មានបំណងចង់បង្កើតឡើងដែរ តាមរយៈបង្កប់ក្នុងអេក្រង់ប្រភេទ OLED។ ប៉ុន្ដែ គួរឲ្យសោកស្ដាយព្រោះ Vivo គឺជាក្រុមហ៊ុនដំបូងបង្អស់លើពិភពលោកដែលបានបើកប្រវត្តិសាស្ត្រថ្មីនៃឧស្សាហកម្មស្មាតហ្វូន។

Fu

ខ្មែរណូត

ប្រភព៖ circuit breaker

COMMENTS