វ៉ាវ! ក្រុមហ៊ុន LG អាចនឹងប្រកាសចេញលក់ផលិតផលថ្មីរបស់ខ្លួនមួយឈុតតែម្ដង មានទាំងស្មាតហ្វូន និងនាឡិកា

កាលពីសប្ដាហ៍មុន យើងទទួលបានពត៌មានថា ក្រុមហ៊ុន LG គ្រោងនឹងរៀបចំផលិត និងប្រកាសជាសាធារណៈនូវកំពូលស្មាតហ្វូនត្រកូល G របស់ខ្លួន។ ប៉ុន្ដែ សម្រាប់ពេលនេះត្រកូល G អាចនឹងមិនមែនជាម៉ូដែលកំពូលទៀតទេសម្រាប់ឆ្នាំនេះ ហើយក្រុមហ៊ុន LG បាននឹងកំពុងបង្កើតត្រកូលថ្មីនៃផលិតផលរបស់ខ្លួន ដែលលើកនេះមានទាំងស្មាតហ្វូន និងនាឡិកាតែម្ដង។

យោងតាម ការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO) ក្រុមហ៊ុន LG បានស្នើរសុំប៉ាតង់ថ្មីជាច្រើនក្រោមឈ្មោះថា៖ LG Icon, LG Aicon និង LG Aiconn។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងនៅឡើយទេថា តើឈ្មោះមួយណាតំណាងឲ្យផលិតផលអ្វី ប៉ុន្ដែយើងជឿជាក់ថាសម្រាប់ឈ្មោះ LG Icon អាចជាឈ្មោះរបស់កំពូលស្មាតហ្វូន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន LG ក៏បានស្នើរសុំប៉ាតង់ថ្មីមួយទៀតដែលមានឈ្មោះថា LG Iconic ដែលនោះគឺជាផលិតផល SmartWatch។ យោងតាមឈ្មោះនេះ យើងអាចសន្មត់បានថា នាឡិកានេះមិនធម្មតាឡើយ ពោលគឺជាម៉ូដែលកំពូលដូចគ្នា។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS