ប្តីដាក់ពាក្យសុំលែងលះប្រពន្ធ ព្រោះប្រពន្ធកខ្វក់ពេកងូតទឹកមួយឆ្នាំតែម្តង

ការថែរក្សាអនាម័យខ្លួនប្រាណជារឿងសំខាន់មួយសម្រាប់មនុស្សម្នាក់ៗ ព្រោះថាភាពកខ្វក់អាចនាំទាំងបញ្ហសុខភាព និងធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពនៃជីវិតមនុស្សគ្រប់រូបផងដែរ។ ជាក់ស្តែបុរសតៃវ៉ាន់ម្នាក់សុខចិត្តសូមប្រពន្ធលែងលះ ព្រោះតែនាងកខ្វក់ពេកគឺងូតទឹកតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ រឿងនេះស្តាប់ទៅហាក់ចម្លែកបន្តិច តែវាពិតជាបានកើត ឡើងមែននៅលើកោះតៃវ៉ាន់។

បើយោងតាមការសែត Taipei Times បានឲ្យដឹងថា ស្ត្រីជាប្រពន្ធម្នាក់ដែលមានឈ្មោះថា Lin ត្រូវបានប្តីរបស់នាងប្តឹងទៅតុលាការក្រុងតៃប៉ិ ដើម្បីសូមលែងលះ ដោយក្នុងពាក្យបណ្តឹងនោះបុរសជាប្តីបាន ពន្យល់ពីមូលហេតុថា គាត់មិនអាចទ្រាំរស់នៅជាមួយប្រពន្ធគាត់បានទេ ព្រោះតែនាងងូតទឹកតែម្តងប៉ុនណោះក្នុងមួយឆ្នាំ។ តាមសំដីរបស់បុរសជាប្តីដែលបានប្រាប់ក្រុមអ្នកសារព័ត៌មានបានឲ្យដឹងថា មុនពេលស្គាល់គ្នាប្រពន្ធរបស់គាត់ មានទម្លាប់ងូតទឹកមួយដងក្នុងមួយសប្តាហ៍ ក្រោយពេលរៀបការរួចនាងងូតទឹកម្តងក្នុងរយៈពេលមួយខែ ហើយក្រោយមកទៀតនាងងូតទឹកតែម្តងប៉ុនណោះក្នុងមួយឆ្នាំគឺនៅថ្ងៃចូលឆ្នាំថ្មីតែម្តង។

បុរសជាប្តីបានបន្តថា រាល់ថ្ងៃនាងមិនដែលសម្អាតធ្មេញ​ ឬមុខរបស់នាងទេ ពេលខ្លះមាត់របស់នាងមានក្លិនខ្លាំងពេក នាងគ្រាន់តែទំពារស្កកៅស៊ូខ្លះដើម្បីបំបាត់ក្លិន ហើយ រាល់ពេលដែលងូតទឹកម្តងគឺត្រូវចំណាយពេល ៣ ម៉ោង។ បុរសជាប្តីបានរៀបរាប់ទៀតថា បើគិតមកទល់ថ្ងៃនេះគឺវាមាន រយៈពេល ១៣ ឆ្នាំហើយ ដែលប្រពន្ធរបស់គាត់មានឥវិយាបថខ្ជិលត្រអូស និងកខ្វក់ដូចនេះ ហើយវាក៏ជាពេលដែលគាត់ទ្រាំលែងបានទៀតដែរ។ បុរសជាប្តីបានបញ្ជាក់ទៀតថា គាត់អាចរួមភេទជាមួយប្រពន្ធគាត់បានតែម្តងប៉ុនណោះក្នុងមួយឆ្នាំ គឺនៅថ្ងៃដែលនាងងូតទឹករួច ហើយប្តីប្រពន្ធនេះគ្មានកូននោះទេ។ ដោយទ្រាំលែងបានទើបបុរសជាប្តីសុខចិត្តលែងលះ និងដើរចេញពីផ្ទះទៅសាងអនាគត់ថ្មីតែម្នាក់ឯង៕

ភក្តី

ប្រភព៖ worldofbuzz

COMMENTS