គួរឲ្យខ្លាចណាស់! នារីជនជាតិចិនវ័យក្មេងម្នាក់ ស្ទើរតែត្រូវពិការភ្នែក ដោយសារតែជក់មើលរឿងកូរ៉េមិនព្រមដេកពួន

រឿងភាគកូរ៉េ ពិតជាមានការពេញនិយមយ៉ាងខ្លាំងពីសំនាក់យុវវ័យបច្ចុប្បន្ន ដល់ថ្នាក់កន្លងទៅនេះ​មានទាហានកូរ៉េខាងជើងមួយរូបធ្វើដំនើរជាច្រើនគីឡូម៉ែត្រពីបន្ទាយខ្លួន ដោយសារតែជក់មើលរឿងកូរ៉េ។ ដោយឡែក កាលពីថ្មីៗ ដោយសារតែការជក់ងប់ងល់នឹងការតាមដានរឿងកូរ៉េពេក នារីជនជាតិចិនមួយរូបស្ទើរតែពិការភ្នែកអស់មួយជីវិត។

បើតាមប្រភពបានឲ្យដឹងថា នារីជនជាតិចិនជាអ្នកស្រុកណានជីង វ័យ ២០ឆ្នាំ​ មិនត្រូវបានបញ្ចេញឈ្មោះ បានចំនាយពេលចុងសប្ដាហ៍សំកុកមើលរឿង  Cheese In The Trap និង Descendants of The Sun ដោយមិនព្រមញ៉ាំ​ រឺគេង ហើយនៅទល់មុខនឹងអេក្រង់ Tablet តែមួយមុខប៉ុណ្ណោះ។ បន្ទាប់ពីនាងមើលចប់ ស្រាប់តែមានអាការៈឈឺក្រហាយក្នុងភ្នែក ថែមទាំងស្រវាំងទៀតផង។ ឃើញដូចនេះ​ នាងក៏ប្រញាប់ទៅជួបពេទ្យ។ ជាលទ្ធផល ពេទ្យបានវិនិច្ឆ័យថា នាងមានជម្ងឺទឹកដក់ក្នុងកែវភ្នែក ដោយសារតែការសម្លឹងនឹងពន្លឺយូរពេក ជាសំនាងល្អដែលមិនអាចបង្កដល់ការពិការ។ ទោះជាយ៉ាងណាក៏ដោយ នារីម្នាក់នេះត្រូវទទូួលការព្យាបាល និងសម្រាកភ្នែកមួយរយៈ មុននឹងអាចមើលរឿងដូចមុនទៀត៕

ប្រភព៖ Koreaboo 

 

COMMENTS