បិសាចក្រហម Manchester United កំពុងត្រៀមតាមប្លន់កីឡាករ Lukaku ពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួនកប់ពពក

ក្លឹបបិសាចក្រហម Manchester United កំពុងតែត្រៀមប្លន់យកខ្សែប្រយុទ្ធ Lukaku ពីក្លឹបតោខៀវ Chelsea ដែលមានតម្លៃខ្លួន 100 លានផោន។ កាលពីឆ្នាំទៅ លោក Jose Mourinho បានបំបែកកំណត់ត្រានាំយកកីឡាករ Paul Pogba​ ពីក្លឹបសេះបង្កង់ Juventus មកកាន់ទឹកដី​ Old-Trafford ជាមួយហ្នឹងតម្លៃ 89 លានផោន។ ខ្សែប្រយុទ្ធរបស់ក្លឹបស្ករគ្រាប់ Everton រូបនេះកាលពីរដូវកាលមុន សុតបញ្ចូលទីអោយក្លឹប Everton បានចំនួន 26 គ្រាប់ ហើយរូបគេត្រូវបានរំពឹងទុកថានឹងវិលត្រលប់មកកាន់ទឹកដី Stamford Bridge វិញនៅក្នុងរដូវកាលថ្មីខាងមុខ​ ប៉ុន្ដែក្លឹបតោខៀវ Chelsea បានបរាជ័យក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយហ្នឹងកីឡាកររូបនេះ។

 

ខណៈពេលនេះ តាមក្រខ្សែភ្នែករបស់គ្រូបង្វឹក Jose Mourinho កំពុងតែតាមប្រមាញ់ខ្សែប្រយុទ្ធរូបនេះពីគូប្រជែងរបស់ខ្លួនគឺក្លឹបតោខៀវ Chelsea ដែលហ៊ានអោយតម្លៃខ្លួនកីឡាកររូបនេះដល់ទៅ 100លានផោន។ ខណៈដែលក្លឹបបិសាចក្រហម Manchester United​ ចង់បានខ្សែប្រយុទ្ធរូបនេះ ក្លឹបស្ករគ្រាប់ Everton ក៏ចង់បានកីឡាករ Rooney វិលត្រលប់មកកាន់ក្លឹប Everton វិញដែរ។ ពេលនេះ Rooney កំពុងតែខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹប Everton ហើយជាមួយហ្នឹងតម្លៃខ្លួន 27លានផោន។

បុត្រ

ប្រភព៖ Dailymail

COMMENTS