ព្រឺព្រួចណាស់! បុរសម្នាក់សម្ដែងសៀកផ្លុំភ្លើង ភ្លាត់ស្នៀតឆេះមុខខ្លួនឯង វិះបាត់បង់ជីវិត

រុស្ស៊ី៖ លោកអ្នកប្រហែលជាធ្លាប់បានឃើញពីការសម្ដែងសៀក ផ្លុំភ្លើងដែលមើលទៅមានភាពអស្ចារ្យណាស់។ តែទន្ទឹមនឹងភាពអស្ចារ្យនេះ វាក៏មានអត្រាប្រថុយនឹងគ្រោះថ្នាក់ខ្ពស់ផងដែរ។ តាមរយៈវីដេអូមួយកាលពីថ្ងៃទី ៤​ មិថុនា ដែលបានបង្ហាញពីសកម្មភាពសម្ដែងសៀកផ្លុំភ្លើង ក្នុងពិធីបុណ្យតាមតំបន់ នៅទីក្រុងKemerovo ភាគនិរីតីនៃប្រទេសរុស្ស៊ី ដែលបានបង្កជាគ្រោះថ្នាក់គួរឲ្យរន្ធត់មួយ។ ខណៈពេលដែលអ្នកផ្លុំភ្លើងបានខ្ពុងប្រេងសាំងក្នុងមាត់ រួចព្រួសភ្លើងទៅអាកាសនោះ ស្រាប់តែមានការភ្លាត់ស្នៀត ធ្វើឲ្យភ្លើងខ្ទាតមកត្រូវមុខខ្លួន។

ភ្លាមៗ ភ្លើងចាប់ផ្ដើមឆេះរោល រហូតបុរសម្នាក់នោះដួល ទើបមានអ្នកមកជួយពន្លត់ និងជះទឹក តែសាំងដែលគាត់ខ្ពុរបានហៀរចេញមក ធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំង ទាក់ទាញសម្លេងស្រែកតក់ស្លុតពីអ្នកមើល និងចំនាយពេលយូរគួរសមក្នុងការពន្លត់។ បុរសរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗ​ ដែលក្នុងថ្ងៃនោះ ក៏មានអ្នកសម្ដែងសៀកនេះចូលមន្ទីរពេទ្យ ២នាក់ទៀតផងដែរ ដោយស្ថិតក្នុងករណីដូចគ្នា។ តែបើតាមការរាយការណ៍ បុរសដែលនៅក្នុងវីដេអូនេះទទួលរងរបួសធ្ងន់ជាងគេ រីឯអ្នករងគ្រោះ ២នាក់ទៀតគឺមិនមានអ្វីធ្ងន់ធ្ងរឡើយ។ តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏យើងអាចដឹងបានថា ល្បែងសៀកផ្លុំភ្លើងនេះ ពិតជាបង្កគ្រោះថ្នាក់ខ្ពស់ណាស់។ សូមទស្សនាវីដេអូ៖

ប្រភព៖​ Lifedaily 

COMMENTS