ខឹងកូនលួចលុយយកទៅដើរលេង ហើយគេចសាលាមិនចូលរៀន ចាប់កូនស្រាតខោអាវ និងវាយពេញដងផ្លូវ

ចិន៖ លោកឪពុកម្នាក់បានដាក់ទណ្ឌកម្មលើកូនប្រុសខ្លួនឯងយ៉ាងសាហាវ បន្ទាប់ពីកូនប្រុសរូបនោះបានលួចលុយក្នុងគ្រួសារយកទៅចាយវាយ។ កូនប្រុសកំហូចរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ តែគ្រាន់តែដឹងថាគេមានអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ។ ទណ្ឌកម្មដែលឪពុករបស់គេបានធ្វើដាក់លើគេនោះគឺ ចាប់គេសម្រាតខោអាវឲ្យអស់ ហើយយកខ្សែចងករដៃ និងជិះម៉ូតូអូសរូបគេពេញដងផ្លូវ។

សកម្មភាពដាក់ទណ្ឌកម្មខាងលើនេះ បានកើតឡើងនៅលើដងផ្លូវយន់ណាន ក្រុងប៉េកាំង ប្រទេសចិន។ បើតាមលោកឪពុករបស់នោះបាននិយាយថា​ វាមិនមែនជាលើកទីមួយទេ ដែលកូនរ​បស់គាត់បានធ្វើខុស និងមិនស្តាប់ដំបូន្មានរបស់គាត់នោះ។ គាត់បានបន្ថែមថា ក្នុងថ្ងៃកើតហេតុនោះ កូនរបស់គាត់បានលួចលុយក្នុងគ្រួសារចំនួន១៥ដុល្លារ ដើម្បីទៅដើរលេង និងគេចសាលា។ ដូចនេះគាត់ត្រូវតែដាលទណ្ឌកម្មដល់រូបគេ ដើម្បីឲ្យរូបគេខ្មាស់គេ និងកែខ្លួន។ យ៉ាងណាក្តី​ អ្នកដែលបានឃើញ ហេតុការណ៍នេះបាននិយាយតៅកាន់ឪពុករូបនោះថា កុំធ្វើដាក់កូនតូចនេះធ្ងន់ធ្ងរពេក តែបុរសជាឪពុកនោះមិនស្តាប់នោះទេ៕

ភក្តី

ប្រភព៖ thecoverage

 

COMMENTS