ប្រទះឃើញសាកសពមនុស្សប្រុសម្នាក់មានអាយុកាល៥០០០ឆ្នាំ

ប្រទេសចិន៖ អ្នកបុរាណវិទូប្រទេសចិនបានរុករកឃើញ ផ្នូរបុរាណចិនមួយដែលមានអាយុកាល៥០០០ឆ្នាំ។ សាកសពខាងលើគឺជាសាកសពមនុស្សប្រុសមានកម្ពស់ដល់ទៅ៦ហ្វីត។ ការប្រទះឃើញសាកសពបុរាណនេះ បានរុករកឃើញនៅក្នុងភូមិ Jiaojia ក្នុងទីក្រុង Jinan ប្រទេសចិន។ សាកសពខាងលើត្រូវបានអ្នកបុរាណវិទូប្រទេសចិនបានសនិ្នដ្ឋានថាមានអាយុកាល៥០០០ឆ្នាំ។ សាកសពមនុស្សប្រុសនេះត្រូវបានគេគិតថាជាយក្ស។

អ្នកបុរាណវិទូបានចាប់ផ្ដើមជីករុករកនេះ ដោយបំផ្លាញផ្ទះអស់ចំនួន១០៤ផ្ទះ បានរុករកឃើញផ្នូរចំនួន២០៥ផ្នូរនិងរណ្ដៅកប់លាមកចំនួន២០កន្លែង​​ នៅក្នុងខេត្ត Shandong ប្រទេសចិនកាលពីឆ្នាំ២០១៦កន្លងទៅ។ វត្ថុបុរាណដែលរុករកឃើញជាមួយហ្នឹងសាកសពនេះគឺបានមកពីយុគសម័យអារ្យធម៌ដែលមានទីតាំងនៅក្បែរច្រាំងទន្លេលឿងប្រទេសចិន។ សាកសពដែលរកឃើញនោះគឺមានកម្ពស់ខ្ពស់ត្រូវបានកប់នៅក្នុងផ្នូរដែលទំហំធំ។ គេជឿថា មនុស្សជំនាន់នោះចាប់ផ្ដើមថយកម្ពស់ម្ដងបន្ដិចៗដោយសារតែរបបអាហាររបស់ពួកគេ។

បុត្រ

ប្រភព៖ Asiantown

COMMENTS