Real Madrid ប្រាប់បិសាចក្រហម Manchester United ថា៖ ប្រសិនបើចង់បាន Varane ត្រៀមលុយ 60លានអឺរ៉ូ ទៅនៅក្នុងរដូវកាលក្រោយ

ក្លិបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចុះហត្ថលេខានាំយកខ្សែការពារ Raphael Varane ពីក្លឹបអធិរាជសរ Real Madrid។

នៅក្នុងរដូវកាលក្រោយនេះ លោក Jose Mourinho មានបំណងចង់នាំយកខ្សែការពារកណ្ដាលដែលមានសមត្ថភាពល្អម្នាក់ដើម្បីជួយពង្រឹងតំបន់ការពាររបស់ក្លឹបឡើងវិញ ក្រោយពេលលោក Jose Mourinho បានសម្លឹងឃើញចំនុចខ្វះខាតបន្ដិចបន្ដូចនៅក្នុងតំបន់ការពារ។ ខ្សែការពារដែលលោក Jose Mourinho ត្រៀមនឹងទិញនៅក្នុងរដូវកាលក្រោយនេះគឺជាខ្សែការពារ Raphael Varane របស់ក្លឹបអធិរាជសរ Real Madrid។ លោក Jose Mourinho បានដាក់ Varane ជាគោលដៅសំខាន់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ប្រធានក្លឹប Real Madrid លោក Florentino Perez នឹងយល់ព្រមលក់ខ្សែការពារសញ្ជាតិបារាំងរូបនេះអោយក្លឹបបិសាចក្រហម Manchester United នៅក្នុងពេលបញ្ចប់រដូវកាលនេះ ប្រសិនបើក្លឹបបិសាចក្រហម Manchester United ព្រមទិញខ្សែការពារ Raphael Varane នៅក្នុងតម្លៃផ្ទេរ 60លានអឺរ៉ូ។