វៀតណាមនឹងហាមឃាត់មិនឲ្យប្រើប្រាស់ម៉ូតូនៅទីក្រុងហាណូយក្នុងឆ្នាំ២០៣០

វៀតណាម៖ អាជ្ញាធរវៀតណាមបានប្តេជ្ញាហាមឃាត់ការប្រើប្រាស់ម៉ូតូក្នុងទីក្រុងហាណូយឲ្យបានក្នុងឆ្នាំ ២០៣០ ដើម្បីបញ្ចៀសការកកស្ទះ និងកាត់បន្ថយផ្សែងពុលក្នុងទីក្រុង តាមរយៈធ្វើការកំណត់ការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនរបស់ប្រជា​ពលរដ្ឋម្នាក់ៗ។ បើយោងតាមកាសែតជាតិវៀតណាម  Viet Nam News បានចុះផ្សាយថា ការប្តេជ្ញាខាងលើនេះត្រូវបានធ្វើឡើង ក្រោយពីក្រុមប្រឹក្សាពិបាលប្រចាំក្រុងហាណូយភាគច្រើនលើសលុបបានបោះឆ្នោតសម្រេចយ៉ាងមានតម្លាភាព និងសុក្រិតបំផុត។

បើយោងតាមលោក Nguyen Tien Minh ដែលជាអនុប្រធានក្រុមប្រឹក្សាបានឲ្យដឹងថា ៧០% នៃគ្រោះថ្នាក់ចរាចណ៍កើតឡើងដោយសារតែម៉ូតូ ដែលតួលេខនេះបង្ហាថា អ្នកបើកបរម៉ូតូប្រឈមនឹងហានិភ័យគ្រោះថ្នាក់ចរាចណ៍ខ្ពស់។ លោក Vu Van Vien ដែលជាប្រធាននាយកដ្ឋានដឹងជញ្ចូនប្រចាំទីក្រុងហាណូយបានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចខាងលើ ហើយលោកបាននិយាយថា ក្រុមការងារ​របស់លោកនឹងព្យាយាមពន្លឿនការងារ ដើម្បីឲ្យសេចក្តីសម្រេចនេះបានក្លាយជាសេចក្តីសម្រេចផ្លូវការក្នុងពេលឆាប់ៗនេះ៕

ភក្តី

ប្រភព៖ asiancorrespondent

COMMENTS