កំពូលស្មាតហ្វូន Galaxy S8 ឥឡូវមានម៉ូដែល Mini ទៀត! ចង់ដឹងវាមានអ្វីពិសេសខ្លះអត់?

ប្រសិនបើអ្នកគិតថាទំហំនៃកំពូលស្មាតហ្វូន Galaxy S8 និង S8+ ធំពេកសម្រាប់អ្នក នោះ S8 Mini គឺជាជម្រើសដ៏ល្អសម្រាប់អ្នកហើយ។ នាពេលថ្មីៗនេះ យើងទទួលបានពាក្យចចាមអារាមមួយដែលលើកឡើងថា ក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការផលិតលើម៉ូដែល S8 ដែលមានទំហំអេក្រង់ 5.3អ៊ីញមួយទៀត។

គួរបញ្ជាក់ផងដែរថា ម៉ូដែល Samsung Galaxy S8 Mini នឹងមានទំហំអេក្រង់ 5.3អ៊ីញ ក៏ប៉ុន្ដែទំហំនេះគឺមើលទៅដូចជាទំហំ​ 4.7អ៊ីញអញ្ចឹង ដោយសារផ្នែកខាងលើនៃម៉ូដែលតូចនេះគឺចង្អៀត ខុសគ្នាពីម៉ូដែលធំ។ ក៏ប៉ុន្ដែ វាត្រូវបានគេជឿថានឹងបំពាក់ដោយកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ ជាមួយនឹងទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 32GB។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ S8 Mini នឹងបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 821 ដូចគ្នាទៅនឹងកំពូលស្មាតហ្វូន LG G6 ដែរ។

ទោះជាយ៉ាងណា សម្រាប់ថ្ងៃប្រកាសចេញលក់នៃម៉ូដែលនេះគឺពុំទាន់ត្រូវបានកំណត់នៅឡើយទេ ក៏ប៉ុន្ដែពាក្យចចាមអារាមបានលើកឡើងថា ម៉ូដែលនេះនឹងត្រូវបានចេញលក់ក្នុងប្រទេសកូរ៉េខាងត្បូងមុនគេបង្អស់។

Fu

ខ្មែរណូត

ប្រភព៖ phandroid

COMMENTS