ពិតជាសំណាងមែន! នារីម្នាក់បានរួចជីវិតពីចោរប្លន់ ដោយសារតែកូនសោរឡានតូចមួយ

អាមេរិក៖ នារីម្នាក់បានបង្ហាញ និងបកស្រាយនូវការពិតមួយដែលមិនគួរឲ្យជឿ បន្ទាប់ពីរួចជីវិតពីក្រុមចោរដែលមានបំនងវាយតំ និងប្លន់យកឡាន។ កាលពីថ្ងៃទី ០៤ មិថុនាកន្លងទៅនេះ តាមរយៈសារព័ត័មាន Daily mail បានរាយការណ៍ឲ្យដឹងថា នាង Jessica Collins វ័យ ២៧ឆ្នាំ មកពីក្រុង Amarillo រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលត្រូវជាជនរងគ្រោះបាននិយាយរៀបរាប់ពីដំនើររឿងនាពេលកើតហេតុ។

ខណៈដែលនាងចុះពីផ្ទះសំដៅទៅឡាន ស្រាប់តែមានចោរស្ទុះមកវាយមុខយ៉ាងខ្លាំង រហូតហូរឈាមតាមមាត់ និងច្រមុះ។ ពេលនោះនាងស្ទើរតែបាត់ស្មារតីទៅហើយ តែជាសំនាងល្អ ដែលនាងមានកូនសោរឡានដែលក្ដាប់ជាប់ ចេញតាមម្រាមដៃក្ដាប់នោះ ទៅចាក់ចោរត្រង់បំពង់ក.  ធ្វើឲ្យចោរមុតសោរមួយទំហឹង។ ភ្លាុមៗ ពេលត្រូវរបួសត្រង់ក វាក៏ព្យាយាមរត់គេចទៅ រីឯនាង Jessica Collins ក៏ប្រញាប់រត់ទៅប្ដឹងប៉ូលីសដែរ។​ តាមរយៈឈាមរបស់ជនល្មើស ដែលជាប់នឹងសោរ ប៉ូលីសបានយកទៅពិនិត្យ DNA ព្រមទាំងវែករកមុខចោរបានផងដែរ។ Jessica Collins បានចែករំលែកបទពិសោធន៍ដ៏គួរឲ្យតក់ស្លុតមួយនេះទៅលើបណ្ដាញសង្គម ព្រមទាំងបង្រៀនពីវិធីប្រើប្រាស់សោរជាអាវុធការពារខ្លួនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នាងបាននិយាយថា៖ គ្រោះថ្នាក់អាចកើតមានគ្រប់ទីកន្លែង ទោះបីជាជិតផ្ទះក៏ដោយ។ ដូច្នេះហើយស្រីៗ ត្រូវតែប្រយ័ត្ន និងរហ័សរកវិធីការពារខ្លួន៕

ប្រភព៖ kapook 

COMMENTS