៧នាក់សម្ងំជក់គ្រឿងញៀនក្នុងបន្ទប់ជួល ត្រូវសមត្ថកិច្ចប៉ុស្តិ៍កន្ទោកក្របួច.កបានទាំងអស់!

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោកបានចុះប្រតិបត្តិការបង្ក្រាបទីតាំងបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិកន្ទោក ខណ្ឌពោធិ៍សែនជ័យ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។

សមត្ថកិច្ចបានអោយដឹងដែរថា ជនសង្ស័យទាំង៧នាក់មានឈ្មោះ៖

  1. សាំង ភារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ (រក្សាទុកគ្រឿងញៀនចំនួន៥កញ្ចប់)
  2. ឈ្មោះ យី ណាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិ កេតថារង្សលើ ឃុំ ត្រពាំងសិលាខាងលេច ស្រុក បន្ទាយមាស ខេត្ត កំពត។
  3. ឈ្មោះ គីន សុផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្រញូង ឃុំ ក្រញូង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
  4. .ឈ្មោះ ជុក ចន្ទ័ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ​ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តបាត់ដំបង។
  5. ឈ្មោះ ងើយ សុខឃឿន ភេទស្រី អាយុ ២១ឆ្នាំ កម្មកររោងចក្រ មានស្រុកកំណើតភូមិស្រែកាន់ខាងកើត ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។ឮ
  6. ឈ្មោះ យី សុខ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ជាប្អូនបង្កើតរបស់ឈ្មោះ យី ណាក់ មានស្រុកកំណើតនៅខេត្តកំពត។
  7. ឈ្មោះ សុឹម ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិតាហែម សង្កាត់ ត្រពាំងក្រសាំង ខណ្ឌដង្កោ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៧នាក់រួមជាមួយវត្ថុតាងបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំនុំរឿងចាត់ការជាបន្តតាមផ្លូវច្បាប់៕

 

 

COMMENTS