ទេវតាបីនាក់ជិះយន្តហោះពីចិនមកម៉ាឡេស៊ី ភ្ញាក់ផ្អើលពេញយន្តហោះ

ថ្មីៗនេះមានជើងហោះហើរមួយពីប្រទេសចិនមកកាន់ប្រទេសម៉ាឡេស៊ី បានធ្វើអ្នកដំណើរជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះក្នុងយន្តហោះនោះមានផ្ទុកដំណើរជាទេវតាចំនួនបីនាក់។ ទេវតាបីនាក់នោះគឺរូបសំណាក់របស់ព្រះនាងនាងនាគរាជ Mazu និងអង្គរក្សរបស់ព្រះនាងចំនួនពីនាក់គឺទេវតា Qian Li Yan និង Shun Feng Er។  នៅក្នុងវប្បធម៌របស់ចិនទេវតាទាំង បីនាក់នេះមានតួរនាទីការពារអ្នកនេសាទត្រី និងកងនាវិក។

ទេវតាទាំងបីនាក់នេះបានធ្វើការហោះហើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines និងបានជិះនៅក្នុងកៅអីប្រភេទ Business Class។ បើតាមក្រុមការងារដែលនាំយករូបសំណាក់ទាំងបីនេះទៅកាន់ប្រទេសម៉ាឡេស៊ីបានប្រាប់ឲ្យដឹងថា រូបសំណាក់ទាំងនេះត្រូវបានគេយកទៅកាន់ព្រះវិហារ Thean Hou Temple ក្នុងទីក្រុងកូឡាឡាំពួក្នុងកម្មវីធីផ្លាស់ប្តូរវប្បធម៌ចិន-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ខាងក្រុមការងាររៀបចំកម្មវិធីបានប្រាប់ថាទេវតាទាំងបីនេះមានលិខិតឆ្លងដែន និងចំណាយលុយប្រមាណជាជិត ៣០០ដុល្លារក្នុងម្នាក់សម្រាប់ទិញសំបុត្រយន្តហោះនេះ។ អ្នកដំណើរជាច្រើនបាននាំគ្នាថតរូប និងបង្ហោះរូបភាពទាំងនេះក្នុងបណ្តាញសង្គម៕

​ភក្តី

ប្រភព៖shanghaiist

COMMENTS