អាយុទើប៧ឆ្នាំទេ តែកុំមើលសាច់ដុំកង់ៗមនុស្សធំសុំខ្មាស់ ហើយធ្លាប់ប្រកួតសាច់ដុំឈ្នះមេដាយមាសមួយគំនរទៀត

ប្រទេសចិន៖ ពិតជាអស្ចារ្យក្មេងប្រុសអាយុ៧ឆ្នាំម្នាក់មានកាយសម្បទារាំងមាំហើយក្លាយជាម្ចាស់មេដៃជាច្រើន ក្រោយរូបនេះចំណាយពេលវេលា២ឆ្នាំហាត់ប្រាណបានសាច់ដុំក្បាលពោះ៨កង់។ កាលពីអាយុ៥ឆ្នាំក្មេងប្រុស Chen មកពីខេត្ត Zhejiang ប្រទេសចិន បានជ្រើសរើសចូលហាត់ប្រាណកាយសម្បទានៅក្នុងសាលារៀងរាល់ថ្ងៃ និងត្រលប់ផ្ទះរបស់គេរៀងរាល់ថ្ងៃចុងសប្ដាហ៍តែប៉ុណ្ណោះ នេះយោងតាមសារពត៌មាន Shanghaiist។

ក្មេងប្រុសខាងលើបានប្រកួតឈ្នះការប្រកួតបង្ហាញសាច់ដុំកាលពីថ្ងៃទី២ ខែកក្កដា នេះកន្លងទៅនៅក្នុងទីក្រុង Hangzhou ប្រទេសចិន លើវិញ្ញាសា ការប្រកួតបង្ហាញសាច់ដុំក្មេងប្រុស។ រូបភាពកំឡុងពេលប្រកួតរបស់ក្មេងប្រុសខាងលើត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញសង្គមទទួលបានចំណាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមជាច្រើន។ នៅក្នុងប្រកួតនេះ ក្មេងប្រុសរូបនេះត្រលប់ទៅផ្ទះវិញជាមួយហ្នឹងមេដាយមាសចំនួន៦ និងមេដាយប្រាក់ចំនួន១។ ក្មេងប្រុស Chen បានអោយដឹងថា៖ រូបគេខិតខំហ្វឹកហាត់ពង្រឹងកាយសម្បទានេះព្រោះតែវាធ្វើអោយរូបគេសម្បទាឡូយ។ តាមសម្ដីរបស់ម្ដាយរបស់គេបានអោយដឹងថា៖ រូបគេបានចាប់ផ្ដើមចាប់អារម្មណ៍ការហាត់ប្រាណនេះតាំងពីអាយុ២ឆ្នាំមកម្លេះ។

បុត្រ

ប្រភព៖ Nextshark

COMMENTS