តួឯកប្រុសស្រីរឿង បំណុលផ្ទះជំពាក់ស្នេហ៍ Rain និង ហាន់ ជីអ៊ុន នឹងក្លាយជាអ្នកជិតខាងគ្នាក្នុងពេលខាងមុខ បន្ទាប់ពីនាងរៀបការប៉ុន្មានខែក្រោយនេះ

គូស្នេហ៍ថ្មីថ្មោងមួយគូ ដែលទើបធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលដោយសារតែទំនាក់ទំនងខ្យល់ព្យុះរបស់ Song Joongki និង ​Song Hye Kyo ដែលនឹងប្រកាសរៀបការក្នុងពេលប៉ុន្មានខែខាងមុខនេះហើយ។ តាមរយៈមង្គលការមួយនេះក៍បានឆ្លងកាត់ការដឹងលឺពីចាស់ទុំសងខាងផងដែរ។ ក្នុងនោះផងដែរ ហាក់ដូចជាតួឯកប្រុស ស្រីក្នុងរឿង Descendants of the Sun បានរៀបគម្រោងអនាគតរួចរាល់ ដោយពួកគេនឹងរើទៅនៅផ្ទះថ្មីដែល Song Joongki បានទិញកាលពីខែមករាកន្លងទៅនេះ មានតម្លៃប្រហែល ៨.៧លានដុល្លាអាមេរិក។ សម្រាប់ផ្ទះថ្មីមួយនេះ គឺមាន ២ជាន់ ទីធ្លាជុំវិញ ជាពិសេសគឺនៅជិតអ្នកជិតខាងដ៏មានស្តុកស្តម្ភ ស្វាមីភរិយាលោក Rain និង Kim Tae Hee ទៀតផង។

គួរបញ្ជាក់ផងដែរថា Rain និង Kim Tae Hee បានបំបែកកំនត់ត្រាក្លាយជាគូស្នេហ៍តារាដែលមានទ្រព្យ និងផ្ទះស្តុកស្តម្ភបំផុត តែពេលនេះមើលទៅហាក់ដូចជាគូស្នេហ៍ថ្មីរបស់  Descendants of the Sun កំពុងតែឈានជើងជំនួសតំនែងឆាប់ៗនេះហើយ៕

ប្រភព៖ koreaboo 

 

COMMENTS