មេរៀនសម្រាប់ស្រ្ដីគ្រប់រូប! ស្រ្ដីម្នាក់ត្រូវអ្នកជិតខាងចាប់រំលោភបន្ទាប់ពីរូបនាងបើកទ្វារអោយអ្នកជិតខាងនោះខ្ចីថ្នាំដុសធ្មេញ

សឹង្ហបុរី៖ ស្រ្ដីនៅផ្ទះម្នាក់ឯងពិតជាគ្រោះថ្នាក់ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងនោះប្រាកដណាស់ច្បាស់ជាគ្មានអ្នកជួយហើយ។ ដោយឡែកករណីមួយនៅក្នុងប្រទេសចិន ស្រ្ដីម្នាក់ត្រូវអ្នកជិតខាងចាប់រំលោភបន្ទាប់ពីនាងបើកទ្វារផ្ទះអោយអ្នកជិតខាងលើខ្ចីថ្នាំដុសធ្មេញ។

យោងតាមសារពត៌មាន Oriental Daily បានអោយដឹងថា៖ ស្រ្ដីខាងលើមានអាយុ៤៥ឆ្នាំទៅហើយ ត្រូវបានអ្នកជិតខាងរបស់គាត់ចាប់រំលោភពីរដងនៅក្នុងផ្ទះរបស់គាត់កាលពីឆ្នាំមុន​ពេលដែលគាត់មកប្រទេសសឹង្ហបុរីដើម្បីជួបប្ដីនាង។ ប្ដីរបស់គាត់ធ្វើការនៅក្នុងការដ្ឋានសំណងមួយកន្លែងក្នុងប្រទេសសឹង្ហបុរីរយៈពេល១២ឆ្នាំទៅហើយ ប៉ុន្ដែដោយសារតែប្រពន្ធរបស់គាត់មកលេង ដូច្នោះគាត់ត្រូវជួលផ្ទះមួយដើម្បីនៅជាមួយគ្នាពេលកំឡុងរូបនាងមកកាន់ប្រទេសសឹង្ហបុរី។ កាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ នៅព្រឹកមួយពេលដែលប្ដីរបស់នាងចេញទៅធ្វើការបាត់។

អ្នកជិតខាងម្នាក់បានយកលេសធ្វើជាមកខ្ចីថ្នាំដុសធ្មេញពីផ្ទះរបស់ស្រ្ដីខាងលើ ស្រាប់តែពេលស្រ្ដីរូបនោះបើកទ្វារអោយ ជនសង្ស័យខាងលើដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីធ្វើជាលេសយកថ្នាំដុសថ្នាំ ហើយក៏បានចាប់រំលោភនាងតែម្ដង។ បន្ទាប់ពីរំលោភបានសម្រេច ជនសង្ស័យខាងលើបានគេចខ្លួនបាត់ស្រមោល។ ស្រ្ដីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលីសដើម្បីអោយចាប់ខ្លួនជនសង្ស័យ។ ទើបតែថ្ងៃទី ៤ ខែកក្កដា នេះទេសំណុំរឿងរបស់នាងត្រូវបញ្ជូនទៅកាន់តុលាការ។ ជនសង្ស័យខាងលើត្រូវតុលាការចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ។​

បុត្រ

ប្រភព៖ Worldofbuzz

COMMENTS