មិនត្រឹមតែបន្ទះឈីបទេ! ឥឡូវនេះក្រុមហ៊ុន Nokia និង Xiaomi បានចុះកិច្ចព្រមព្រៀងលើភាពជាដៃគូនៃបច្ចេកវិទ្យា AR និង VR ថែមទៀត

កាលពីប៉ុន្មានថ្ងៃមុន យើងធ្លាប់បានជម្រាបជូនលោកអ្នកម្ដងរួចទៅហើយទាក់ទងទៅនឹងក្រុមហ៊ុន Nokia ដែលស្មាតហ្វូនជំនាន់ក្រោយៗនៃក្រុមហ៊ុននេះនឹងបំពាក់ដោយបន្ទះឈីបរបស់ក្រុមហ៊ុន Xiaomi ម៉ូដែល Surge។ ទោះជាយ៉ាងណា ភាពជាដៃគូនេះនៅមិនទាន់អស់នៅឡើយទេ ដោយក្រុមហ៊ុនទាំងពីនេះបានចុះកិច្ចព្រមព្រៀងលើការបង្កើតបច្ចេកវិទ្យា AR និង VR ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមហ៊ុន Nokia គឺទើបតែឈានជើងចូលមកកាន់ទីផ្សារស្មាតហ្វូនសារជាថ្មីនាពេលដ៏ខ្លីនេះទេ ដូចនេះទាក់ទងទៅនឹងបច្ចេកវិទ្យា និងសមត្ថភាពរបស់ក្រុមហ៊ុននេះក្នុងការផលិតស្មាតហ្វូន អាចនឹងធ្វើឲ្យអតិថិជនមានការមិនពេញចិត្ត រឺការទុកចិត្តនៅមានកម្រឹត។ ប៉ុន្ដែយ៉ាងណាមិញ ការចូលខ្លួនមកធ្វើជាដៃគូរបស់ក្រុមហ៊ុន Xiaomi នេះអាចនឹងធ្វើឲ្យក្រុមហ៊ុនទាំងពីក្លាយជាយ៉ាងណាយើងមិនទាន់ដឹងឡើយ។

ទោះជាយ៉ាងណា ការប្រកាសទាក់ទងទៅនឹងភាពជាដៃគូលើបច្ចេកវិទ្យា AR និង VR របស់ក្រុមហ៊ុនទាំងពីរនេះនៅមិនច្បាស់នៅឡើយទេ។ ក៏ប៉ុន្ដែ ក្រុមហ៊ុនទាំងពីរនេះបានសហការគ្នារួចទៅហើយ ដោយផ្នែកនីមួយៗនៃពួកគេអាចឆ្លងកាត់គ្នាទៅវិញទៅមកដោយគ្មានបញ្ហាអ្វីឡើយ។ សម្រាប់ក្រុមហ៊ុន Xiaomi ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិនជំនាញផ្នែកផលិតស្មាតហ្វូន។ លើសពីនេះទៅទៀត ក្រុមហ៊ុននេះមានបំណងពង្រីកវិសាលភាពខ្លួនរហូតដល់សហរដ្ឋអាមេរិចក្នុងរយៈពេល 2ឆ្នាំខាងមុខទៀត។ ដូចនេះក្រុមហ៊ុន Xiaomi ពិតជាមិនធម្មតាឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Xiao និង Nokia បាននិយាយថា ពួកគេនឹងផលិតឧបករណ៍ AR និង VR សម្រាប់ផ្គត់ផ្គង់ និងប្រគួតប្រជែងលើទីផ្សារក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយផលិតផលរបស់ពួកគេនឹងមិនសមត្ថភាពខ្ពស់មិនចាញ់ក្រុមហ៊ុនដទៃទៀតឡើយ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS