Messi យល់ព្រមបន្ដកុងត្រាថ្មីជាមួយហ្នឹង Barcelona ហើយជាមួយហ្នឹងប្រាក់ឈ្នួល500,000ផោនក្នុងមួយសប្ដាហ៍

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បានយល់ព្រមចុះកិច្ចសន្យាបន្ដកុងត្រាថ្មីជាមួយហ្នឹង Barcelona ហើយក្នុងតម្លៃប្រាក់ឈ្នួល 500,000​ ផោនក្នុងមួយសប្ដាហ៍។ ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះ បានចូលរួមលេងជាមួយហ្នឹង Barcelona តាំងពីអាយុ 13 ឆ្នាំមកម្លេះ។ ខ្សែប្រយុទ្ធរូបនេះនឹងចុះកិច្ចសន្យាបន្ដកុងត្រាពេលរូបគេត្រលប់មកពីវិស្សមកាលដើម្បីត្រៀមហ្វឹកហាត់មុនការបើកលីគកំពូលមកដល់។ ក្លឹប​ Barcelona បានអោយដឹងថា៖ ពួកគេពិតជាសប្បាយចិត្តជាមួយហ្នឹងកុងត្រាថ្មីរបស់ Messi ដែលជាកីឡាករឆ្នើមនៅក្នុងប្រវិត្តសាស្រ្ដបាល់ទាត់។ Messi បានបង្ហាញខ្លួនជាមួយហ្នឹង Barcelona បានចំនួន 583 ប្រកួតដោយសុតបញ្ចូលទីបានដល់ទៅ 507 គ្រាប់។ កុងត្រាថ្មីរបស់ខ្សែប្រយុទ្ធរូបនេះនឹងបញ្ចប់នៅឆ្នាំ 2021។​

បុត្រ

ប្រភព៖ BBC

COMMENTS