កាមេរ៉ាភ្លោះរបស់ Galaxy Note 8 ដែលបំពាក់ដោយ sensor ISOCELL នឹងមានសមត្ថភាពអាចថតរូបលក្ខណៈព្រាលខាងក្រោយបាន (depth of field)

នាពេលថ្មីៗនេះក្រុមហ៊ុន Samsung បានសម្រេចដាក់បង្ហាញនូវប្រេននៃ Sensor កាមេរ៉ាដល់ទៅ 4ឯណោះ ដែលមានដូចជា៖​ ISOCELL Bright, ISOCELL Dual, ISOCELL Fast និង ISOCELL Slim ក្នុងមហាព្រឹត្តិការណ៍ MWC 2017 ដែលធ្វើឡើងនៅទីក្រុង Shanghai។ ដោយឡែក sensor ថ្មីនេះត្រូវបានគេជឿថានឹងបំពាក់លើកំពូលស្មាតហ្វូន Galaxy Note 8 ជាមិនខាន។

គួរបញ្ជាក់ផងដែរថា សម្រាប់បច្ចេកវិទ្យា sensor កាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Samsung នេះ ត្រូវបានក្រុមហ៊ុនថា នឹងមានភ្ជាប់មកជាមួយនឹងមុខងារ depth of field រឺមុខងារ Focus ព្យាលផ្ទៃខាងក្រោយ។ លើសពីនេះទៅទៀត sensor នេះនឹងជួយឲ្យកាមេរ៉ាមានកម្រឹតភាព Zoom បានកាន់តែអស្ចារ្យ និងធ្វើការបានល្អពេលមានពន្លឺតិចផងដែរ។ ISOCELL គឺជា sensor ថ្មីមួយរបស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងបំពាក់ជាមួយកំពូលស្មាតហ្វូន Galaxy Note 8 ដែលត្រូវបានប្រកាសចេញលក់នាពេលប៉ុន្មានខែខាងមុខនេះ។ មិនតែប៉ុណ្ណោះ ទាក់ទងទៅនឹងទំហំនៃ sensor កាមេរ៉ានេះត្រូវបានគេជឿថាអាចនឹង 13MP+12MP ជាមួយនឹងមុខងារ 3x Zoom។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺក្រុមហ៊ុន Samsung បានប្រើប្រាស់នូវ sensor កាមេរ៉ារបស់ក្រុមហ៊ុន Sony និង ISOCELL ដើម្បីបំពាក់លើស្មាតហ្វូនកំពូលៗជំនាន់ក្រោយខ្លួន ក៏ប៉ុន្ដែសម្រាប់ Galaxy Note 8 ក្រុមហ៊ុនអាចនឹងប្រើប្រាស់តែ sensor ISOCELL របស់ខ្លួនមួយតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះត្រូវបានគេជឿថានឹងប្រកាសចេញលក់នាកំឡុងខែសីហា និងចេញលក់ជាសាធារណៈនាកំឡុងខែកញ្ញា មុនពេល iPhone 7s និង iPhone 8 ចូលមកដល់។

Fu

ខ្មែរណូត

ប្រភព៖​ sammobile

COMMENTS