Real Madrid យល់ព្រមចុះកិច្ចសន្យានាំយកខ្សែការពារវ័យក្មេងពីក្លឹប Atletico Madrid

ក្លឹបអធិរាជសរ Real Madrid បានយល់ព្រមចុះកិច្ចសន្យានាំយកអតីតខ្សែការពារវ័យក្មេងរបស់ក្លឹប Atletico Madrid កីឡាករ Theo Hernandez​ ជាមួយនឹងកុងត្រារយៈពេល 6 ឆ្នាំ។

កាលពីរដូវកាលមុន ខ្សែការពារវ័យ 19 ឆ្នាំរូបនេះត្រូវបានក្លឹប Alves ធ្វើកិច្ចសន្យាខ្ចីជើងពីក្លឹប Atletico Madrid។ ក្លឹបហង្សក្រហម Liverpool ជាមួយហ្នឹងក្លឹប Barcelona ក៏ចាប់អារម្មណ៍កីឡាកររូបនេះដែរ ប៉ុន្ដែពេលនេះក្លឹប Atletico Madrid បានបញ្ជាក់ថារូបគេបានចុះកិច្ចសន្យាជាមួយហ្នឹងក្លឹប Real Madrid ក្នុងកុងត្រា 6 ឆ្នាំដល់ឆ្នាំ 2021។ តម្លៃផ្ទេររបស់កីឡាកររូបនេះមិនត្រូវបានក្លឹបបង្ហើបអោយដឹងឡើយ។ ទោះបីជាលោក Diego Simone បានយល់ព្រមបន្ដកុងត្រាជាមួយហ្នឹង​ខ្សែការពារវ័យក្មេងនេះក៏ដោយ ប៉ុន្ដែរូបគេនៅតែសម្រេចចាកចេញទៅរកទ្រនំថ្មីដែលជាគូប្រជែងរបស់ក្លឹប​ Atletico Madrid។

បុត្រ

ខ្មែរណូត

ប្រភព៖ Dailymail

COMMENTS