ការងារស្រួលៗ! ម្នាក់បានលុយ ១២០ដុល្លាអាមេរិក គ្រាន់តែធ្វើជាទស្សនិកជនទៅអង្គុយយំ ឬ សើច នៅក្នុងកម្មវិធីទូរទស្សន៍

ប្រិយមិត្តច្បាស់ជាធ្លាប់បានទស្សនាកម្មវិធីជាច្រើនតាមទូរទស្សន៍ ឬតាមបណ្ដាញសង្គមផ្សេងៗ ហើយនៅក្នុងនោះអ្នកកាន់កាមេរ៉ាតែងចាប់យកអ្នកទស្សនាណាដែលមានប្រតិកម្មខ្លាំង និងចូលអារម្មណ៍ទៅតាមអ្នកសម្ដែង ប៉ុន្តែការពិតនៅពីក្រោយកម្មវិធីជាច្រើននៅទូទាំងទ្វីបអាស៊ីមានរឿងមួយដូចគ្នា គឺពួកគេបានជួលអ្នកទស្សនាក្លែងក្លាយ ។

នៅក្នុងប្រទេសចិនឥឡូវនេះមានឧស្សាហកម្មសម្រាប់ជួលអ្នកទស្សនាក្លែងក្លាយដែលពួកគេត្រូវបានគេតម្រូវអោយបង្ហាញប្រតិកម្ម សើច យំ ទះដៃ និងបង្ហាញមនោសញ្ចេតនាផ្សេងៗទៀតនៅក្នុងការប្រតិកម្មអោយត្រូវទៅនឹងកម្មវិធី​។ គួរអោយដឹងដែរថា ការងារមួយនេះអាចទទួលបាន ៣០០-៨០០ យ័ន (៤៤ ដុល្លារទៅ ១២០ ដុល្លារ) ក្នុងមួយ​ឈុត (៣-៤ ម៉ោង) ម្យ៉ាងទៀត ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការងារនេះបេក្ខជនត្រូវមានកម្ពស់យ៉ាង​ហោចណាស់​ ១៥៥សង់ទីមែត្រ និងមានបុគ្គលិកលក្ខណៈរស់រវើកជាមួយនឹងហើយនឹងអាចផ្លាស់ប្ដូរអារម្មណ៍បានច្រើន ហើយបុគ្គលិកនឹងត្រូវដេញចេញបើគេងលក់ឬប្រើទូរសព្ទក្នុងពេលកម្មវិធីកំពុងលេង ។ ឧស្សាហកម្មនេះរីកចំរើនតាំងពីឆ្នាំ ២០១៤ មកម្ល៉េះហើយឥឡូវនេះវាអាចរកចំណូលសរុបប្រហែលជាង ២៦.៥ លានដុល្លារអាមេរិក ៕

 

COMMENTS