អាសូរខ្លាំងណាស់! អតីតតារាចំរៀងស៊ិចស៊ី អ៊ុំ គន្ធា ផ្ទុកមេរោគអេដស៍អស់១៤ឆ្នាំ រស់នៅដោយភាពខ្វះខាត ហើយកាន់តែខ្លោចចិត្តនោះ កូនប្រុសពៅក៏ផ្ទុកមេរោគនេះដែរ

កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ លោក អុឹម ជីវ៉ា តំណាងឲ្យផេកសិល្បៈករកម្ពុជា បានចុះសួរសុខទុក្ខអំពីស្ថានភាពរស់នៅសព្វថ្ងៃដែលកំពុងខ្វះខាតរបស់អតីតតារាចំរៀងមានឈ្មោះបោះសំលេង អ៊ុំ គន្ធា ហើយលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា ខ្លះៗនៅលើបណ្តាញសង្គមហ្វេសប៊ុកថា បច្ចុប្បន្នអ្នកស្រីមានផ្ទុកមេរោគអេដស៍អស់រយៈពេល១៤ឆ្នាំមកហើយ ចំណែកឯកូនប្រុសពៅក៏ផ្ទុកមេរោគអេដស៍ដែរ។

លោក អ៊ឹម ជីវ៉ា បានឲ្យដឹងដូច្នេះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “តារាចំរៀង អ៊ុំ គន្ធា គឺជាតារាចំរៀង សុិចសុី ដែលល្បីល្បាញ ដែលទទួលការគាំទ្រ តែដោយសារតែអ្នកនាង មានផ្ទុកមេរោគអេដស៍ ធ្វើអោយអ្នកនាងបាក់ទឹកចិត្តគេចមុខពីវិស័យសិល្បៈសំងំរស់នៅជាម្តាយយ៉ាងស្ងៀមស្ងាត់ ។ មកដល់ឆ្នាំ ២០១៧នេះគឺរយៈពេលពេល១៤ ឆ្នាំ ហើយដែលអ្នកនាងរស់នៅជាមួយមេរោគអេដស៍ រាល់ថ្ងៃអ្នកនាងរស់នៅ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សព្វថ្ងៃអ្នកនាងរស់នៅដោយខ្វៈខាត ទទួលបន្ទុកចិញ្ចឹមកូនពីរនាក់ ឯកូនប្រុសពៅក៏ផ្ទុកមេរោគអេដស៍ដែរ រឺឯម្តាយក៏មានជំងឺធ្ងន់ផងដែរ”។ ដូច្នេះប្រសិនបើបងប្អូនទាំងអស់គ្នាមានបំណងជួយសម្រួលបន្ទុករបស់តារាចំរៀង អ៊ុំ គន្ធា សូមទាក់ទងទៅកាន់លេខរបស់គាត់ផ្ទាល់ គឺ ០៧០ ២៣១ ០៧០៕

COMMENTS