ព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧

តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងធនធាតុទឹក និងឧតុនិយម បានបញ្ជាក់អោយដឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ អាកាសធាតុនៅតាមតំបន់វាលទំនាបមួយចំនួនមានដូចជា រាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, កំពង់ស្ពឺ, កណ្តាល, ព្រៃវែង និងស្វាយរៀង អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចំណែកតំបន់ខ្ពង់រាបមានដូចជាខេត្តកំពង់ចាម, ព្រះវិហារ, ឧត្តរមានជ័យ, ក្រចេះ និងត្បូងឃ្មុំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនដូចគ្នា។ ក្នុងនោះដែលបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់សមុទ្រជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុសូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ជាពិសេសបងប្អូនប្រជានេសាទ ដោយសារអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន៕

 

ប្រភព៖ ក្រសួងធនធាតុទឹក និងឧតុនិយម/Ministry Of Water Resources and Meteorology 

COMMENTS