គួរអោយសរសើរ ! អ្នកមីងជាបុគ្គលិកបោសសម្អាតម្នាក់បានលះបង់ចំណែកអាហាររបស់ខ្លួនអោយទៅអ្នកសុំទានពិការភ្នែកម្នាក់ ទទួលបានការកោតសរសើរយ៉ាងខ្លាំង

ប្រទេសចិន ៖សព្វថ្ងៃនេះការធ្វើរឿងសប្បុរសធម៌កំពុងត្រូវបានគេលើកកំពស់យ៉ាងខ្លាំង មនុស្សម្នានាំគ្នាកោតសរសើរដល់ជនណាមានសណ្តានចិត្តល្អចំពោះអ្នកដទៃ។ សំរាប់ការធ្វើទានមិនមែនមានតែអ្នកមានទេទើបអាចធ្វើបាន អ្នកខ្លះគាត់មិនមានប្រាក់មែនតែគាត់មានទឹកចិត្តអាណិត និង ចេះចែករំលែកអ្វីដែលខ្លួនមានអោយទៅអ្នកដទៃក៏ជាទានដែរ។ ប្រភពពត៌មានចិនមួយបានអោយដឹងថា មហាជនជាច្រើនកំពុងតែធ្វើការកោតសរសើរ និង លើកទឹកចិត្តចំពោះអ្នកមីងជាកម្មករសម្អាតម្នាក់ ដែលបានចែកអាហារពេលព្រឹករបស់គាត់ទៅអោយអ្នកសុំទានងងឹតភ្នែកម្នាក់។

រូបភាពដែលអ្នកមីងជាបុគ្គលិកសម្អាតនេះត្រូវបានគេថតបាន​ហើយយកទៅបង្ហោះចូលក្នុងបណ្តាញសង្គម ត្រូវបានមនុស្សម្នាជាច្រើនមើលហើយសឹងតែស្រក់ទឹកភ្នែកដោយសារសណ្តានចិត្តល្អរបស់គាត់។ ប្រភពបានបញ្ជាក់ថាមីងម្នាក់នេះគាត់គ្រាន់តែជាបុគ្គលិកបោសសម្អាតដែលមានប្រាក់ខែតិចតូច តែដោយសារតែគាត់មានការអាណិតខ្លាំងពេកចំពោះអ្នកសុំទានដែលពិការភ្នែកនេះគាត់ក៏បានអោយចំណែកអាហាររបស់ទៅគាត់អោយទៅគេ។ ដើម្បីបង្ហាញនូវការដឹងគុណចំពោះទឹកចិត្តដ៏ល្អកម្រមាននេះ អ្នកសុំទានពិការភ្នែកនេះបានលុតជង្គង់ក្រាបសំពះអ្នកមីងម្នាក់នេះ៕


ប្រភព ៖ shanghaiist

COMMENTS