លោកចោរថ្លើមធំ! លួចរបស់ប្រជាជនមិនអស់ចិត្ត ឥលូវលួចទាំងរបស់ប៉ូលីសទៀត

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗបន្ទាប់ពីជនសង្ស័យរូបនោះធ្វើសកម្មភាពចូលលួចទូរស័ព្ទរបស់សមត្ថកិច្ចដល់កនុងប៉ុស្តិ៍ប៉ូលីសតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុចប៉ុស្តិ៍ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុក្រុមកម្លាំងនគរបាលបាននាំគ្នាជិះល្បាតក្នុងមូលដ្ឋានដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយនាំគ្នាចូលមកសម្រាកក្នុងប៉ុស្តិ៍វិញរហូតដល់វេលាម៉ោង៥ទៀបភ្លឺស្រាប់តែជនសង្ស័យបានចូលមកដល់ក្នុងប៉ុស្តិ៍ផ្ទាល់និងធ្វើសកម្មភាពលួចទូរស័ព្ទរបស់សមត្ថកិច្ចមិនទាន់បានសម្រេចផង សមត្ថកិច្ចក្របួច.កជាប់តែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS