សូមនាំគ្នាជួយការពារ! ទាព្រៃស្លាបសដែលជិតផុតពូជលើសកលលោកត្រូវរកឃើញនៅកម្ពុជា

សត្វ​ទា​ព្រៃ​ស្លាប​ ស  ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ​ត្រូវបានគេរកសំបុកសត្វទាព្រៃស្លាបស ដែលមានពងចំនួន ០៧គ្រាប់ ឃើញនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់​អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ​ (WCS) បាន​ឲ្យ​ដឹង​ថា ៖ សំបុកសត្វទាព្រៃស្លាបស ដែលមានពងចំនួន ០៧គ្រាប់ ត្រូវបានគេរក ឃើញនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ជាលើកដំបូងក្នុងរយៈ ពេល០៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីអ្នកភូមិចំនួន ០៣នាក់បានរាយការណ៍ មកកាន់ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្ស សត្វព្រៃ(WCS)។ សំបុកទាព្រៃ ស្លាបសនេះ ស្ថិតនៅក្នុងប្រហោងដើមគគីរ ដែលមានកម្ពស់ ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែន ជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្បែរភូមិសំបូរ ឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ។ ទាព្រៃស្លាបស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ រងគ្រោះជិតផុតពូជនៅលើសាកលលោក ពីព្រោះចំនួនរបស់ពួកវានៅបន្ត ធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការបាត់បង់ទីជម្រក ការរំខាននៅតាមដង ព្រែក និងការបរបាញ់ជាដើម។ ទាព្រៃស្លាបស មានចំនួនចន្លោះ ២៥០-១០០០ក្បាលនៅលើសាកលលោក និងមានវត្តមានតិចតួចរស់នៅ ក្នុងប្រទេសកម្ពុជា។ កម្មវីធីការពារសំបុកសត្វស្លាបនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ទទួលបានការគាំទ្រពី Akron Zoo មជ្ឈមណ្ឌលសំ វាសនា សហភាពអ៊ឺរ៉ុប and Margaret A. Cargill Philanthropies (MACP)៕ ប្រភព៖ wcscambodia

COMMENTS