ងួន ចាន់ដេវីត ភ្ញាក់ផ្អើលខ្លាំងអ្នកគាំទ្រធ្វើបែបនេះដាក់!!

តារាចម្រៀងរ៉េប និងជាអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសលោក ងួន ចាន់ដេវីត ហៅ G-devith សព្វថ្ងៃកំពុងតែមមាញឹកជាមួយនឹងការបញ្ចេញបទចម្រៀងថ្មីៗនិងឡើងច្រៀងនៅតាមបណ្តាខនសឺតនានា ។ មិនត្រឹមតែនិពន្ធ និងច្រៀងចម្រៀងបានពីរោះនោះទេ រួមទាំងស្ទាយសម្លៀកបំពាក់ ជាមួយនឹងរូបរាងស្រស់សង្ហា បានធ្វើឲ្យម្ចាស់បទ “រាំញីកែងជើង” នេះទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និងហ្វេនៗ របស់ខ្លួន ។

ក្នុងនោះតារាចម្រៀងរូបនេះបានសម្តែងការភ្ញាក់ផ្អើលខ្លាំង ដោយបានបង្ហោះរូបភាពមួយដែលអ្នកគាំទ្ររបស់ខ្លួនបានសរសេរឈ្មោះរបស់ខ្លួននៅលើសសរផ្ទះ រួមជាមួយនឹងឃ្លារៀបរាប់នៅលើហ្វេសប៊ុកថា ៖ បងធំគាត់ទៅស្អាង ហេីយចូលលេងផ្ទះអ្នកស្គាល់គ្នាស្រាប់តែឃេីញគេចារលេីសិលាដោយដៃដែលពេញទៅដោយអត្ថន័យសម្រាប់ខ្ញុំ  ហេីយឡេីងសសរផ្ទះហ្វេនអេីយហ្វេនណព្វ ៕

COMMENTS