តួឯកស្រីរឿង ម្ចាស់ព្រះអាទិត្យ កញ្ញា Song Hye Kyo ទម្លាយហេតុផលដែលនាងលង់ស្រលាញ់តារាសម្ដែង Song Joong Ki

បន្ទាប់តួឯកស្រី-ប្រុសក្នុងរឿង ម្ចាស់ព្រះអាទិត្យ (Descendants Of the sun) បានប្រកាសបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងថ្ងៃរៀបការដែលនឹងប្រារព្ធឡើងនៅក្នុងថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៧ តារាសម្ដែង Song Joong Ki បានចេញសារមួយទៅកាន់អ្នកគាំទ្រដើម្បីអោយពួកគេចូលរួមអបអរនូវសម្ព័នភាពមួយនេះផងដែរ ។

ក្នុងនោះផងដែរ តារាស្រីកញ្ញា Song Hye Kyo ក៏បានបង្ហោះសារប្រាប់ពីមូលហេតុដែលនាងលង់ស្រលាញ់ស្វាមីអនាគត Song Joong Ki ដោយកញ្ញា បានរៀបរាប់ថា ៖ សួស្ដីប្រិយមិត្តទាំងអស់គ្នា! ខ្ញុំចង់ចែករំលែកសារផ្ទាល់ខ្លួនអំពីការចាប់ផ្ដើមនៃទំនាក់ទំនងរបស់ខ្ញុំ ហើយអ្នកទាំងអស់គ្នាប្រហែលជាមានការភ្ញាក់ផ្អើលនឹងពត៌មានអាពាហ៍ពិពាហ៍របស់ខ្ញុំ។ Joong Ki និងខ្ញុំ បានរួមការងារជាមួយគ្នាលើកដំបូងហើយថែមទាំងជាដៃគូដ៏ល្អបំផុតសំរាប់ខ្ញុំ មិនតែប៉ុណ្ណោះ ក្នុងគម្រោងមួយនេះខ្ញុំបានចាប់អារម្មណ៍ថា ពួកគេយើងមានគំនិតស្រដៀងគ្នាហើយខ្ញុំអាចចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយគាត់។ គាត់ជាមិត្តរួមការងារដ៏ល្អម្នាក់ ដូច្នេះយើងមានទំនាក់ទំទងជាមួយគ្នាជាញឹកញាប់និងបានចំណាយពេលដើម្បីស្គាល់គ្នាកាន់តែច្រើនឡើង ហើយរូបគេបានបង្ហាញអោយដឹងពីថាគេថាជាមនុស្សបែបណានិងអាចទុកចិត្តបានឬអត់

Song Hye Kyo បានបន្ថែមថា ៖ នៅពេលនោះខ្ញុំក៏បានគិតក្នុងចិត្តថា ខ្ញុំពិតជាអាចចំណាយពេលនិងអនាគតជាមួយគាត់ ហើយខ្ញុំពិតជារីករាយណាស់ដែលគាត់ក៏មានអារម្មណ៍ដូចខ្ញុំដែរ ។ ក្នុងពេលនេះ ខ្ញុំលែងជាមនុស្សម្នាក់ទៀតហើយ ដូច្នេះខ្ញុំនឹងឆ្លៀតឱកាសនេះដើម្បីរស់នៅក្នុងជីវិតដែលប្រសើរជាងមុន

ប្រភព ៖ Koreaboo

 

COMMENTS