រកឃើញបង្គាជាច្រើនកេសដែលនាំចូលពីប្រទេសវៀតណាមមកចែកចាយក្នុងទីផ្សារកម្ពុជា មានសារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាពយ៉ាងខ្លាំង

កំពត៖ ដោយមានការណែនាំពី ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត លោកប្រធានការិយាល័យសេដ្ឋកិច្ច សហការជាមួយសមត្ថកិច្ចបានធ្វើការឃាត់រថយន្តមួយគ្រឿងដែលសង្ស័យថាបាននាំចូលបង្គាដែលខូចគុណភាពពីប្រទេសវៀតណាមចំនួន១០កេសដែលមានផ្ទុកសារធាតុគីមីហាមឃាត់យកមកចែកចាយក្នុងទីផ្សារប្រទេសកម្ពុជា ដែលសារធាតុគីមីទាំងនោះមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ ការហាមឃាត់នេះបានធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

បច្ចុប្បន្នបង្គាទាំងនោះត្រូវបាននាំយកតៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីរង់ចាំការសហការជាមួយកាំកុងត្រូលធ្វើការត្រួតពិនិត្យជាបន្ត៕

COMMENTS