ស្រាយគំនុំចាស់! កំពុងអង្គុយទន្ទេញធម៌សុខៗ លើកគ្នាមកព្រួតវាយព្រះសង្ឃ បណ្តាលឲ្យរបួសធ្ងន់

រាជធានីភ្នំពេញ៖ ព្រះសង្ឃមួយអង្គបានរងរបួសធ្ងន់ បញ្ចូនទៅកាន់មន្ទីរពេទ្យ ក្រោយត្រូវព្រះសង្ឃមួយទៀតនាំគ្នាមកព្រួតវាយ។ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង៧យប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ​វត្ត​ទួល​សំរោង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព្រះសង្ឃ​រងគ្រោះ​មាន​ព្រះនាម វ៉ា សែម ព្រះជន្ម៤៦ព្រះវស្សា ស្នាក់នៅ​ក្នុង​វត្ត​ទួល​សំរោង រងរបួស​ដេរ១២ថ្នេរ ចំណែក​ព្រះសង្ឃ​បង្ក​ព្រះនាម អ៊ី វ៉ា​ហៃ ព្រះជន្ម​ប្រហែល ២៥ព្រះវស្សា ស្នាក់នៅ​ក្នុង​វត្ត​ទួល​សំរោង និង​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ។

មុនពេល​កើតហេតុ​ ព្រះសង្ឃរងគ្រោះ​កំពុងតែ​អង្គុយ​ទន្ទេញធម៌នៅមុខ​ជិត​ខ្លោងទ្វារ​ចូល​វត្ត ​ស្រាប់តែមាន​ព្រះសង្ឃ​ជា​ជនបង្កមាន​គ្នា២នាក់បាននាំគ្នា​យក​បន្ទះក្តា​ម​ក​ព្រួត​វាយ មកលើ​ព្រះកាយ​ព្រះអង្គ បណ្តាល​ឲ្យ​រងរបួស​រយះ​ចិញ្ចើម​ខាងស្តាំ និង​ពក​ព្រះ​កេស​ខាងក្រោយ។ ភ្លាមៗនោះ ព្រះសង្ឃ​រងគ្រោះបាន​រត់​ចេញមកក្រៅ​ឲ្យ​គេ​ជួយ ហើយ​ត្រូវប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​វត្ត​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​ដឹកយក​ព្រះអង្គទៅព្យាបាល​របួស​នៅ​គ្លិ​និក​ឯកជន​សួ​គា។ ចំណែកឯព្រះ​សង្ឃ​បង្ក​បានគេច​ព្រះកាយ​ចូល​សម្ងំ​ក្នុង​វត្ត​បាត់ស្រមោល។

ព្រះអង្គ និង​សង្ឃ​បង្ក​ធ្លាប់​មានទំនាស់​ពាក្យសម្ដី​គ្នា បន្តិចបន្តួច​ម្តង​រួចមកហើយ ហើយ​មកដល់ពេលនេះ ទើប​ខាង​សង្ឃ​បង្ក​គុំ​គួ​ន ទើប​ធ្វើបែបនេះ​មកលើ​ព្រះអង្គ​តែម្តង។ ក្រោយពេល​កើតហេតុ ព្រះសង្ឃ​រងគ្រោះ បានដាក់​ពាក្យបណ្តឹង​សុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់ តែ​យ៉ាងណា​រឿងនេះ​សមត្ថកិច្ច មិនទាន់​អាចធ្វើ​អ្វី​បាន​នៅឡើយ​ទេ គឺ​បាន​ត្រឹម​ឈរ​នៅមុខ​ខ្លោងទ្វារវត្ត រង់ចាំ​ទាល់តែ​ព្រឹក​ទើប​អាច​ដោះស្រាយបាន មកដល់ពេលនេះយើងមិនទាន់ពត៍មានយ៉ាងណានោះទេ៕

COMMENTS