យីចម្លែកមែន ! ក្មេងប្រុសម្នាក់វ័យ៣ឆ្នាំម្នាក់បដិសេធដាច់ខាតមិនព្រមស្លៀកពាក់ ដោយសារតែបែបនេះ

ប្រទេសចិន ៖ ក្មេងតូចវាប្រៀបដូចជាខួរក្បាលទទេស្អាតមួយនៅពេលដែលមនុស្សចាស់បង្រៀនអ្វីទៅពួកគេតែងតែត្រាប់ធ្វើតាម តែបើសិនជាពួកគេបដិសេធមិនព្រមធ្វើតាមនោះសុទ្ធតែបញ្ហាចម្លែកហើយ។ ប្រភពព័ត៌មាន​ចិនមួយបានចុះផ្សាយរឿងរ៉ាវចម្លែកមួយ ដែលក្មេងប្រុសបីឆ្នាំម្នាក់បដិសេធមិនព្រមស្លៀកពាក់បើទោះបីជាស្ថិតក្នុងរដូវណាក៏ដោយ។ គេហទំព័រព័ត៌មានចិនចេញផ្សាយពីក្មេងប្រុសជនជាតិចិនអាយុ៣ឆ្នាំរស់នៅក្នុងតំបន់ Linxi ខេត្ត Shanxi បដិសេធមិនព្រមស្លៀកពាក់សម្លៀកបំពាក់អ្វីទាំងអ​ស់។

ជីតារបស់ក្មេងម្នាក់នេះបានចេញមុខប្រាប់ថា ចាប់តាំងពីកើតមកក្មេងប្រុសម្នាក់នេះមិនចូលចិត្តស្លោកពាក់នោះទេ គេប្រាប់ថាការស្លៀកពាក់ធ្វើអោយគេមានអារម្មណ៍មិនស្រួលខ្លួននោះទេ។ គាត់ពិតជាមានការងឿងឆ្ងល់ជាខ្លាំងព្រោះថារាងកាយរបស់ចៅប្រុសរបស់គាត់មិនមានអ្វីខុសពីក្មេងដទៃនោះទេ តែហេតុអ្វីបានជាគេមានអាការៈប្លែកៗនៅពេលដែលត្រូវបង្ខំអោយស្លៀកពាក់។ អ្វីដែលរឹតតែចម្លែកទៀតនោះគឺគេមិនដែលមានជម្ងឺផ្តាសសាយនោះទេ បើទោះបីជាគេមិនស្លៀកពាក់ហើយរត់លេងនៅក្រៅផ្ទះនៅក្នុងរដូវរងាក៏ដោយ៕


ប្រភព ៖ sanook

COMMENTS