សូម្បីតែស្ករត្នោតក៏ក្លែងក្លាយដែរ មើលទៅមិនដឹងញ៉ាំអីល្អទេ

ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចចំរុះបានធ្វើ​ការ​ចុះ​ផ្អាក​អាជីវកម្ម​ផ​លិ​ផត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន៤៣កន្លែង នៅ​ឃុំ​ចំនួន៣ គឺ​ឃុំ​លំពង់ ត្រពាំង​សាប កុមារ​រាជា ក្នុងស្រុក​បាទី ខេត្តតាកែវ។

អាជ្ញាធរខេត្ត​បាន​បើក​កិច្ចប្រជុំ​មួយ​ពិ​ក្សា​សម្រេច​បិទ​អាជីវកម្ម​ផ​លិ​ផត​ស្ករត្នោត​ក្លែងក្លាយ​ទាំង៤៣កន្លែង​ខាងលើ ដោយយោង​ថា ទីតាំង​ទាំងនោះ បាន​ផលិត​ស្ករត្នោត​ក្លែងក្លាយ គ្មាន​បទដ្ឋាន​ត្រឹមត្រូវ និង​ប្រើប្រាស់​សារជាតិ​គីមី អាចធ្វើ​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់៕

COMMENTS