ឪពុកម្តាយមកធ្វើការនៅភ្នំពេញបាត់ កូនស្រីអាយុ១២ឆ្នាំត្រូវជនល្មោភកាមរំលោភ

ខេត្តព្រៃវែង៖ ករណីរំលោភសេពសន្ទវៈមួយបានសំរេច ក្រោយមកជនសង្ស័យបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ឆ្នាំ វេលាម៉ោង ២១ និង៥០នាទី នៅចំណុចរោងចាំស្រូវទួលសង្កែ ស្ថិតក្នុងភូមិជើងទឺក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជនសង្ស័យ ឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ជនរងគ្រោះ ឈ្មោះ អាត ស៊ីណា ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិជើងទឹក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង មូលហេតុដោយសារក្នុងពេលកើតហេតុ ជនរងគ្រោះនិងជនសង្សយ័ កំពុងអង្គុយមើលទូរទស្សន៍ នៅផ្ទះឈ្មោះ ប៉ុល ឡា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប់និងផ្ទះជនរងគ្រោះ ពេលនោះ ជនសង្សយ័បានប្រើល្បិចលួងលោមថា ខ្លួនភ្លេចឌុយទូរសព្វ័នៅរោងចាំស្រូវទួលសង្កែ ដោយអោយជនរងគ្រោះជូនទៅជួយរក ហើយជនរងគ្រោះនិងជនសង្ស័យក៏បានជិះម៉ូតូទៅកន្លែងកើតហេតុ គាប់ជួនឱកាសល្អ ជនសង្ស័យក៏បានរំលោភជនរងគ្រោះបានសំរេចតែម្តង។ បន្ទាប់មកជនល្មើសរត់គេចខ្លួនបាត់ ចំណែកឪពុកម្តាយជនរងគ្រោះ បានទៅធ្វើកម្មករនៅភ្នំពេញ ហើយជនរងគ្រោះនៅផ្ទះតែ ២នាក់និងជីដូន៕

COMMENTS