ពិតជាឆ្លាតមែន ! មានបំណងអាក្រក់ចង់ចាប់ជំរិតក្មេងស្រីម្នាក់ទារប្រាក់ តែចៃដន្យចុងក្រោយបែរជាជាប់ខ្នោះខ្លួនឯងដោយសារតែក្មេងស្រីម្នាក់នោះ…

ប្រទេសចិន ៖ ក្មេងបានក្លាយជាចំនុចមួយដែលពពួកជនខិលខូចសម្លឹងឃើញ​និងព្យាយាមរកវិធីទាញយកប្រយោជន៍ពីក្មេងៗទាំងនោះ តាមរយៈការចាប់យកទៅជួញដូរ រឺចាប់ជំរិតទារប្រាក់ជាដើម។ ប្រភពព័ត៌មានចិនមួយបានរាយករណ៍ពីករណីរន្ធត់មួយ ដែលក្មេងស្រីគួរអោយស្រលាញ់ម្នាក់បិះនឹងត្រូវបុរសម្នាក់ចាប់ជំរិតក្នុងជណ្តើរយន្តតែសំណាងនាងតូចនេះឆ្លាតប្រឹងរើបំរាស់ហើយស្រែកអោយគេជួយទាន់។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា នៅសង្កាត់ Chao Chiao ទីក្រុង Chuzhou ខេត្ត Anhui សកម្មភាពចាប់ជំរិតក្មេងដែលជាប់ក្នុងកាមេរ៉ាសុវត្ថិភាពនេះត្រូវបានគេចែករំលែក។ បើតាមរូបភាពនៅកន្លែងកើតហេតុនោះបានបង្ហាញអោយឃើញថាក្មេងស្រីរងគ្រោះព្យាយាមរត់គេចពីបុរសម្នាក់ដែលពាក់អាវពណ៌ក្រហម។

បុរសម្នាក់នេះនៅតែបន្តរត់ដេញតាមពីក្រោយនាងមិនឈប់ ក្មេងតូចនេះបានរត់ចូលទៅក្នុងប្រអប់ជណ្តើរយន្តប្រាថ្នាអោយរួចផុតពីដៃបុរសម្នាក់នេះ តែបុរសនោះស្រាប់តែមកទាន់ល្មមហើយប្រឹងប្រទាញក្មេងស្រីនេះចេញមកវិញ។ ក្មេងស្រីរងគ្រោះដ៏ក្លាហាននោះមិនព្រមចុះចាញ់នោះទេនាងបានរើបំរាស់ហើយស្រែកអោយគេជួយ ដោយមានការប្រទាញប្រទង់គ្នាហើយនៅទីនោះមានមនុស្សច្រើនទៀតបុរសពាក់អាវក្រហមនោះក៏ព្រមប្រលែងក្មេងតូចនោះហើយរកគេចខ្លួនបាត់ទៅ។ តាមរយៈរូបភាពក្នុងការមេរ៉ាសុវត្ថិភាពប៉ូលិសក្នុងតំបន់ក៏មានតម្រុយហើយរកឃើញបុរសជាប់ចោទម្នាក់នោះនៅថ្ងៃទី ២៩ ខែវិច្ឆិកានេះ បុរសនោះក៏ព្រមសារភាពថាគេពិតជាចង់ចាប់ជំរិតក្មេងស្រីនេះមែន៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ sanook

COMMENTS