ផ្អើលទាំងកណ្តាលអធ្រាត្រ រថភ្លើង​បើក​បុក​រថយន្ត​បែន​ដឹក​ដី​

រាជធានី​ភ្នំពេញ ​៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថភ្លើង​បុក​រថយន្ត​បែន​ដឹក​ដី​ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ ស្ថិត​នៅ​ក្បែរ​វត្ត​តាំង​កសាង​ខាងត្បូង​ ភូមិ​ព្រៃ​សាលា​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​សមត្ថកិច្ច​បាន​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​រថយន្ត​បែន​ដឹក​ដី​ម៉ាក​នី​សាន់​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ PP-​ 0641​ អ្នកបើកបរ​ ឈ្មោះ​ ហ៊ិ​ន​ ឌឿ​ន​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​ កម្មករ​បើកបរ​រ​រថយន្ត​ ដេប៉ូ​លក់​គ្រឿងសំណង់​ ស្នាក់​នៅ​ម្តុំ​ផ្សារ​ដី​ហុយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ ចំណែក​រថភ្លើង​ ខ្សែ​អូស​សណ្តោង​ទូ​ ដឹក​ប្រេង​។​

​សមត្ថកិច្ច​បន្ត​ថា​មុន​ពេល​កើតហេតុ​ នៅ​ត្រង់​ចំណុច​ផ្លូវដែក​ ខាងលើ​មាន​រថភ្លើង​ ដឹក​ប្រេង​ បើក​ពី​លិចទៅ​កើត​ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ បាន​បុក​ជាមួយ​រថយន្ត​ដឹក​ដែល​មាន​ទិស​ដៅ​ ពី​ត្បូង​ទៅ​ជើង​ បណ្តាល​ឲ្យ​បុក​ប៉ើង​បោក​ផ្ទប់​ទៅ​លើ​រនាំង​ ការពារ​ផ្លូវដែក​ បណ្តាល​ឲ្យ​បាក់​ខ្ទេច​។​

​តាម​សម្តី​អ្នកបើកបរ​រថយន្ត​វិញ​ បាន​ឲ្យ​ដឹង​ថា​ ខណៈ​ដែល​គាត់​មិន​ស្រួលខ្លួន​ផង​ ក្រោយ​ពី​លេបថ្នាំ​ហើយ​ អត់​មាន​អ្នក​បើករថយន្ត​ជំនួស​ ខ្លួន​បើក​ក្នុង​បំណង​ទៅ​យក​ខ្សាច់​នៅ​គីឡូម៉ែត្រ​លេខ​៩​ ស្រាប់តែ​បើក​មក​ដល់​លើ​ផ្លូវដែក​ ទួល​ ជាប់​លេខ​៤​ លែង​ទៅ​មុខ​ សាង​លេខ​មិន​ទាន់​ រថភ្លើង​មក​ដល់​ល្មម​។​

​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​ស្នងការ​ក្រុងភ្នំពេញ​ រង​ចាំ​ដោះស្រាយ​ ជាមួយ​ក្រុមហ៊ុន​អាយ​ស្ម័​យាន​ ជា​ក្រោយ​ ៕

COMMENTS