ចម្លែកមែន ! ផ្សិតម៉្យាងទើបត្រូវគេប្រទះឃើញដុះ​ចេញមកមានរូបរាងស្រដៀងទៅនឹង ខួរក្បាលរបស់មនុស្សមែនទែន

ប្រទេសថៃ ៖ ផ្សិតជារុក្ខជាតិម៉្យាងដែលតែងតែឃើញមានដុះច្រើននៅក្នុងរដូវភ្លៀង ផ្សិតនេះមានច្រើនប្រភេទហើយមានផ្សិតខ្លះអាចញាុំបាន ឯខ្លះទៀតជាផ្សិតពុល។ ដោយសារតែរុក្ខជាតិផ្សិតនេះមានច្រើនប្រភេទ វាក៏មានរូបរាងផ្សេងពីគ្នាច្រើនសណ្ឋានដែល។ តាមរយៈពត៌មានថៃមួយបនា​ចុះផ្សាយកាលពីថ្ងៃទី០៤ ខែកក្កដា ម្សិលមិញនេះ បាន​ធ្វើអោយមហាជនជាច្រើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានផ្សិតចម្លែកមួយចំនួនចុះមកមានរូបរាងដូចជាខួរក្បាលរបស់មនុស្ស។ ផ្សិតចម្លែកទាំងនោះបានដុះជារាងពាក់កណ្តាលរង្វង់ដែលមានប្រវែង៣ម៉ែត្រ ផ្សិតទាំងនោះត្រូវបាន​គេប្រាប់អោយដឹងថាមានទំហំ ១២សង់ទីម៉ែត្រ និងមានកំពស់ប្រហែល ៩សង់ទីម៉ែត្រ។

លោក Prasit Chueang ដែលជាម្ចាស់ផ្ទះដែលមានផ្សិតចម្លែកនេះដុះបាន​ប្រាប់ថា ជារៀងរាល់ឆ្នាំអោយតែដល់រដូវភ្លៀងដីរបស់គាត់នេះតែងតែមានដុះផ្សិត តែវាមិនមានអ្វីគួេអោយចាប់អារម្មណ៍នោះទេ។ តែចម្លែកអីតែឆ្នាំនេះបែបជាមានផ្សិតចេញមករៀបគ្នារាងដូចពាក់កណ្តាលរង្វង់ មិនទៅស្រស់ស្អាតប្លែកគាត់ក៏ដើរមកមើលឃើញមានោផ្សិតមួយចំនួនក្នុងចំណោមនោះមានរូបរាងស្រដៀងទៅនឹងខួរកល្បាលរបស់មនុស្ស។ នៅពេលឃើញបែបនេះគាត់មានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏បានថតរូបខ្លះបង្ហោះក្នុងបណ្តាញសង្គម ដើម្បីអោយអ្នកដទៃទៀតបានឃើញ។ ផ្សិតចម្លែកដែលមានរូបរាងស្រដៀងនឹងខួរក្បាលរបស់មនុស្សនេះ ត្រូវបនា​គេបាន​អោយដឹងាថាជាប្រភេទពពួកផ្សិតពុល៕


ប្រភព ៖ sanook

COMMENTS