យី!!! គ្រាន់តែអុីចឹងសោះក្មេងប្រុសម្នាក់ចង់លោតពីលើអាគារជាន់ទី ១២សម្លាប់ខ្លួន ប៉ុន្តែសំណាងល្អបាន….

ចិន៖ រូបភាពចេញពីកាមេរ៉ាបានបង្ហាញឲ្យឃើញពីសកម្មភាពក្មេងប្រុសសិស្សសាលាមួយរូបប្រុងនឹងសម្លាប់ខ្លួន ដោយគម្រាមថា លោតចុះទៅក្រោមតាមបង្អួចអាគារជាន់ទី ១២ ប៉ុន្តែសំណាងល្អត្រូវអ្នកពន្លត់អគ្គីភ័យក្លាហានមួយរូបជួយសង្គ្រោះបាnទាន់ពេល។ ក្មេងប្រុសត្រូវបានគេឃើញកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយគេអង្គុយនៅនឹងគែមមាត់បង្អួចនៃអាគារដ៏ខ្ពស់មួយក្នុងខេត្ត Anhui ប្រទេសចិន។
អាជ្ញាធរបាននិយាយថា ក្មេងប្រុសមិនត្រូវបានគេស្គាល់ឈ្មោះរូបនេះ គំរាមថានឹងសម្លាប់ខ្លួនឯង បន្ទាប់ពីមានជម្លោះដ៏ក្ដៅគគុកជាមួយឪពុកម្ដាយ។ សេវាសង្គ្រោះបន្ទាន់បានដាក់ពូកខ្យល់ធំមួយពីក្រោមចាំជួយទ្រក្មេងរូបរាល់ហើយ ប៉ុន្តែក្រុមអ្នកសង្គ្រោះផ្ដោតសំខាន់លើការចរចារលួងលោមឲ្យគេចូលក្នុងអាគារវិញ ដោយពួកគេភ័យខ្លាចថាក្មេងប្រុសអាចនឹងមិនរស់រានមានជីវិតទេ បើធ្លាក់ចុះទៅពីលើទីដែលខ្ពស់ខ្លាំងបែបនេះនោះ។

ជាមួយនឹងការចរចារបង្វែរអារម្មណ៍ក្មេងប្រុសនោះពីសំណាក់អ្នកសង្គ្រោះក្នុងអាគារ ក៏មានអ្នកជួយសង្គ្រោះផ្សេងទៀតបានចងខ្សែពួរទម្លាក់ខ្លួនគាត់ពីជាន់ទី ១៣ ហើយធាក់ក្មេងប្រុសដែលកំពុងភ្លេចខ្លួនមើលទៅក្រោយ ឲ្យធ្លាក់ចូលទៅក្នុងអាគារបានជោគជ័យ។ របាយការណ៍មិនបាននិយាយបង្ហាញពីអ្វីដែលក្មេងប្រុសនិងឪពុកម្តាយរបស់គាត់បានជជែកវែកញែកនោះទេ រហូតធ្វើឲ្យមានរឿងបែបនេះឡើយ។ ទោះជាយ៉ាងណាការស៊ើបអង្កេតបន្ថែមទៀតឥឡូវនេះកំពុងតែដំណើរការ៕
ចុចចូលមើលវីដេអូខាងក្រោម៖

ប្រភព៖ Mirror

COMMENTS