អ្នកចូលចិត្តញ៉ាំទឹកក្រូចច្រើនសូមប្រយ័ត្ន កុំឲ្យស្តាយក្រោយដូចបុរសនេះ

បុរសម្នាក់ដែលមានទម្លាប់ញ៉ាំទឹកក្រូច សូដា ឬភេសជ្ជៈដែលមានសារជាតិកាបូនច្រើន បានកើតមានជំងឺទឹកនោមផ្អែមទាំងវ័យក្មេង ហើយឥលូវនេះគាត់ថែមទាំងត្រូវកាត់ជើងម្ខាងចោលទៀតផង ព្រោះតែឥទ្ធិពលនៃជំងឺទឹកនោមផ្អែមនេះ។ បុរសជនរងគ្រោះរូបនេះមានឈ្មោះថា Lim អាយុ៥៨ឆ្នាំ​ និងជាជនជាតិសិង្ហបុរី។ ជនរងគ្រោះរូបនេះបានឈប់រៀននៅអាយុ១២ឆ្នាំ និងបានចាប់ផ្តើមធ្វើការងារជាចុងភៅនៅក្នុងភោជនីយដ្ឋានមួយតាំងពីគាត់មានអាយុ២១ឆ្នាំមកម្លះ។

ការងារជាចុងភៅត្រូវប្រឈម និងអាកាសធាតុក្តៅ និងធ្វើឲ្យគាត់បង្កើតទម្លាប់អាក្រក់មួយគឺញ៉ាំភេសជ្ជៈដូចជា សូដា ទឹកក្រូច ឬភេសជ្ជៈកំប៉ុងផ្សេងៗជាប្រចាំ ហើយជាមធ្យមគឺគាត់ញ៉ាំ៦កំប៉ុងក្នុងមួយថ្ងៃ។ ស្រាប់តែគ្រាន់តែគាត់ឈានដល់អាយុ៤០ឆ្នាំភ្លាម ក្រលៀនរបស់គាត់បានកើតមានបញ្ហា ហើយគាត់ក៏កើតមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរទៀតផង។

បន្ទាប់ពីកើតជំងឺទោមផ្អែមហើយ គាត់នៅតែមិនសូវយកចិត្តទុកដាក់ជាមួយនឹងរបបអាហារ និងការរស់នៅប្រចាំថ្ងៃរបស់គាត់ទេ ព្រោះតែគាត់រស់នៅតែម្នាក់ឯងគ្មានអ្នកណាមើលថែ។ ហេតុផលនេះបានធ្វើឲ្យគាត់មានដំបៅជើង និងត្រូវកាត់ជើងចោលម្ខាងទៀតផង។ ដូចនេះសូមបងប្អូនដែលមានទម្លាប់ចូលចិត្ត ញ៉ាំភេសជ្ជៈកំប៉ុងទាំងអស់ ត្រូវចេះប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ពីសុខភាពរបស់ខ្លួនផង កុំចេះតែញ៉ាំតាមចិត្តពេក៕

ភក្តី

ប្រភព៖ thecoverage

COMMENTS